លោក Anutin Charnvirakul រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ ថា ចំណាត់ថ្នាក់នេះ ជាសក្ខីភាពមួយនៃជោគជ័យរបស់ប្រទេសថៃ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល។ ទោះយ៉ាងណា លោករដ្ឋមន្រ្តីបញ្ជាក់ថា រដ្ឋាភិបាលមិនអាចស្កប់ស្កល់ត្រឹមប៉ុណ្ណឹងទេ ដោយសារចំណាត់ថ្នាក់ មិនមែនជាបញ្ហាសំខាន់ខ្លាំងដូចអ្វីដែលក្រសួងអនុវត្តកាតព្វកិច្ច ដើម្បីការពារសុខភាពសាធារណៈ។
យោងតាមចំណាត់ថ្នាក់របស់ CEOWORLD ប្រទេសថៃ ស្ថិតក្នុងចំណោមប្រទេសអាស៊ីមួយចំនួន ឈរនៅកំពូលតារាង ដូចជា ប្រទេសកូរ៉េខាងត្បូង ឈរចំណាត់ថ្នាក់ទី២ និងជប៉ុន ចំណាត់ថ្នាក់ទី៣។ រីឯប្រទេសសិង្ហបុរី ឈរនៅចំណាត់ទី២៤ ក្នុងតារាង។
គួរបញ្ជាក់ថា សុចនាករការថែទាំសុខភាព គឺជាការវិភាគស្ថិតិគុណភាពទាំងស្រុងនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេស រួមមានហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពអ្នកឯកទេស តម្លៃ ការទទួលបានថ្នាំមានគុណភាព និងការត្រៀមខ្លួនរបស់រដ្ឋាភិបាល។