home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ឆេះព្រៃនៅឥណ្ឌូណេស៊ី បង្កជាខ្យល់អាក្រក់ នៅម៉ាឡេស៊ី សឹង្ហបុរី ថែមប៉ុន្មានខេត្តទៀតរបស់ថៃ

ឆេះព្រៃនៅឥណ្ឌូណេស៊ី បង្កជាខ្យល់អាក្រក់ នៅម៉ាឡេស៊ី សឹង្ហបុរី ថែមប៉ុន្មានខេត្តទៀតរបស់ថៃ

ភ្លើង​ឆេះ​ព្រៃ​​ពី​កោះ​ស៊ូម៉ាត្រា​ ប្រទេស​ឥណ្ឌូណេស៊ី​ បង្ក​ជា​ផ្សែង​​ពុល សាយភាយ​ដល់​ប្រទេស​ជិតខាង រួម​មាន​ ម៉ាឡេស៊ី សឹង្ហបុរី ហើយ​នៅ​ពេល​​នេះ ផ្សែង​ពុល​ ក៏​បាន​សាយ​ភាយ​​ប៉ះ​ពាល់​ដល់ ខេត្ត​​បី​របស់​ថៃ​។

សារព័ត៌មាន Bangkok Post បាន​បង្ហាញ​ថា ខេត្ត​ភាគ​ខាង​ត្បូង​​ដែល​រង​ផល​ប៉ះ​ពាល់​ពី ផ្សែង​អ័ព្ទ​ពុល នោះ​រួម​មាន ខេត្ត​​សុងខ្លា ខេត្ត​​សាទុន និង​ខេត្ត​ត្រាង។ ​គុណភាព​ខ្យល់​នៅ​ខេត្ត​ទាំង​បី​​នេះ ត្រូវ​នាយកដ្ឋាន​ជំនាញ សុខភាព និង​បរិស្ថាន​នៃ​ខេត្ត​​បាន​បង្ហាញ​ថា មាន​​កម្រិត​​ភាគ​ល្អិត​នៃ​ខ្យល់​តូច​ជាង​២.៥ មីក្រូម៉ែត្រ (តូច​ជាង​ទំហំ​សក់) ជា​មធ្យម​ប្រមាណ​៥៤​​ភាគ​ល្អិត​ក្នុង​១​ម៉ែត្រ​គូប​ខ្យល់ ដែល​នេះ​សុទ្ធ​តែ​ជា​កត្តា​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព ពិសេស​មនុស្ស​ចាស់ ឬ​ក្មេង​ៗដែល​មាន​បញ្ហា​សួត។

អត្ថបទពាក់ព័ន្ធ៖

ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​ខាង​លើ ក៏​កំពុង​មម៉ាញឹក​ ដឹក​ជញ្ជូន​ម៉ាស់ សម្រាប់​ត្រៀម​ចែក​ដល់​ប្រជាពលរដ្ឋ​ និង​អ្នក​ទេសចរ​នៅ​តាម​ខេត្ត​នោះ​ផង​ ក្នុង​ករណី​​​ស្ថានការណ៍​ធ្ងន់​ធ្ងរ។ ជា​មួយ​មន្ត្រី​អាជ្ញាធរ​ក៏​ចាត់​វិធាន​ការ​បឋម ដោយ​ណែ​នាំ​ឲ្យ​ពលរដ្ឋ​ខ្លួន ពាក់​ម៉ាស​ ករណី​ចេញ​មក​ខាង​ក្រៅ និង​​ពិគ្រោះ​ជា​មួយ​​គ្រូពេទ្យ​ភ្លាម​ៗ បើ​មាន​បញ្ហា​ដង្ហើម​ដោយ​សារ​ខ្យល់​ពុល​ខាង​លើ៕​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ មាន រតនា
កែ 14/09/2019
x