ក្នុងឱកាសពិធីបុណ្យបិណ្ឌភ្ជុំនេះ ក្រសួងសុខាភិបាលបានចេញគោលការណ៍ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងអនុវត្តនូវវិធីបង្ការសុខភាព ដើម្បីចៀសពីការពុលចំណីអាហារ និងស្រា។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ក្នុងឱកាសពិធីបុណ្យបិណ្ឌភ្ជុំនេះ ក្រសួងសុខាភិបាលបានចេញគោលការណ៍ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងអនុវត្តនូវវិធីបង្ការសុខភាព ដើម្បីចៀសពីការពុលចំណីអាហារ និងស្រា។
ទាក់ទងនឹងការពុលចំណីអាហារ ភាគច្រើនបណ្តាលមកពីការរៀបចំចំណីអាហារមិនមានអនាម័យល្អ មានជាតិគីមី ការប្រើប្រាស់ទឹកកខ្វក់ ការចែកចាយចំណីអាហារមិនមានសុវត្ថិភាពជាដើម។
ចំពោះការពិសាស្រាសវិញ បើតាមមលទ្ធផលវិភាគសំណាកស្រាស ដែលទទួលបានពីមន្ទីរពិសោធន៍ នៃក្រសួងសុខាភិបាល រកឃើញថា ស្រាស ឬស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋបានពិសានៅកន្លែងកើតហេតុកន្លងមក មានជាតិមេតាណុលខ្ពស់ធ្វើឲ្យពុល។ ដូច្នេះក្រសួងស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការផឹកស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងផលិតដោយគ្មានការពិនិត្យត្រឹមត្រូវ។
ពាក់ព័ន្ធនឹងករណីពុលស្រានេះដែរ ក្រសួងសុខាភិបាលណែនាំឲ្យមនុស្សពេញវ័យពិសាគ្រឿងស្រវឹងក្នុងកម្រិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ។
ខាងក្រោមនេះជាសេចក្តីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាល៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕