home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

បច្ចេកវិទ្យា និងវេជ្ជសាស្រ្តកាន់តែខ្លាំងឡើង ឥឡូវគ្រាន់តែគិត ក៏អាចបញ្ជារ៉ូបូតបានដែរ

បច្ចេកវិទ្យា និងវេជ្ជសាស្រ្តកាន់តែខ្លាំងឡើង ឥឡូវគ្រាន់តែគិត ក៏អាចបញ្ជារ៉ូបូតបានដែរ

វិទ្យាសាស្រ្ត​​កាន់​តែ​ទំនើប​​ខ្លាំង​​ឡើង​ៗ ហើយ​នៅ​ពេល​នេះ សូម្បី​តែ​ប្រើ​​ខួរ​​ក្បាល​ និង​អារម្មណ៍​គិត ក៏​​អាច​បញ្ជា​ដល់​រ៉ូបូត​ឲ្យ​ធ្វើ​ការ​ សម្រួល​ដល់​កិច្ចការងារ​ជា​ច្រើន​បាន​ផង​ដែរ។

តាម​សារព័ត៌មាន​អង់គ្លេស BBC ថ្មី​ៗ​នេះ ដំណើរ​ការ​ពិសោធន៍​​​របស់​​សាកលវិទ្យាល័យ Grenoble នៃ​ប្រទេស​បារាំង បាន​ក្លាយ​ជា​ការ​ពិត បន្ទាប់​​ពី​ ធ្វើ​តេស្ត​​សាក​ល្បង​ បូក​ផ្សំ​បច្ចេកវិទ្យា​ និង​បច្ចេកទេស​​វេជ្ជសាស្រ្ត អនុវត្ត​​សាក​ល្បង​ ជា​គំរូ​បាន​ជោគ​ជ័យ​ទៅ​លើ​​ដំណើរ​ការ ជួយ​​ដល់​អ្នក​ពិការ ដោយ​ការ​ប្រើ​អារម្មណ៍​គិត រួច​បញ្ជា​​​​រូប៉ូត​។

នៅ​ក្នុង​ដំណាក់​​សាក​ល្បង គឺ​បាន​ធ្វើ​តេស្ត​ទៅ លោក Thibault ​វ័យ​៣០​ឆ្នាំ ដែល​ជា​បុរស​ពិការ​អវៈយវៈ​​​ស្ទើរ​ទាំង​អស់ ហើយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ដំណើរ​ការ​​ខាង​លើ ដោយ​បំពាក់​គ្រឿង​រូប៉ូត​​លើ​រាង​កាយ​របស់​លោក។ ចំពោះ​ដំណើរ​ការ​​នោះ បាន​​តម្រូវ​ឲ្យ​បុរស​ស្ម័គ្រ​ចិត្ត​​រូប​នេះ វះ​កាត់​​ផ្ទៃ​ខួរ​ក្បាល ដើម្បី​​ដាក់​​​ប៉ះ​នឹង​ឧបករណ៍​​តាម​ដាន​លំញ័រ​ចលនា​។ ជា​មួយ អេឡិច​ត្រូត​​៦៤​​គ្រាប់​តូច​ៗ អាច​​​យល់​ពី​សកម្មភាព​ខួរ​ក្បាល​ រួច​បញ្ជូន​សញ្ញា​ឲ្យ​គ្រឿង​​រូប៉ូត​ដែល​ភ្ជាប់​ខ្លួន​​របស់​លោក Thibault ​​អាច​​ដំណើរ​ការ​បាន​យ៉ាង​ល្អ ជា​ឧទាហរណ៍ ពេល​ដែរ​លោក Thibault ចង់​ដើរ ពោល​គឺ​គ្រាន់​តែ​មាន​អារម្មណ៍​​ចង់​ដើរ នឹង​អាច​បញ្ជា​បាន​ភ្លាម​តែ​ម្តង។

អត្ថបទពាក់ព័ន្ធ៖

ជា​មួយ​នីតិ​វិធី​ដែល​ដំណើរ​ការ​ជោគ​ជ័យ​នេះ ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ជា​ច្រើន រំពឹង​ថា នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា ជា​ច្រើន​ ពិសេស​នៅ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​។ តែ​យ៉ាង​ណា​មិញ ការ​ពិសោធ​សាក​ល្បង នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​គំរូ​ប៉ុណ្ណោះ នឹង​តម្រូវ​ឲ្យ​មាន​ការ​ពិសោធ​ច្រើន​បន្ត​ទៀត៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 08/10/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត