home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

មិនសង្ឃឹម តែវះកាត់ប្តូរមុខមាត់ថ្មីជោគជ័យ ក្រោយគ្រោះថ្នាក់ខូចមុខតាំងពី ២០១៣

មិនសង្ឃឹម តែវះកាត់ប្តូរមុខមាត់ថ្មីជោគជ័យ ក្រោយគ្រោះថ្នាក់ខូចមុខតាំងពី ២០១៣

បុរស​អាហ្វ្រិក​-អាមេរិកាំង​ វ័យ​៦៨​ឆ្នាំ​ លោក​ Robert Chelsea បាន​ទទួល​ការ​វះ​កាត់​ប្តូរ​មុខ​មាត់​ថ្មី បាន​ដោយ​ជោគ​ជ័យ​ ក្រោយ​គ្រោះថ្នាក់ចរាចរណ៍ តាំងពី​ឆ្នាំ ២០១៣​។

បុរស​​សញ្ជាតិ​អាមេរិក ដើម​កំណើត​អាហ្វ្រិក​ខាង​លើ ក្រោយ​ពេល​ទទួល​បាន​ការ​បរិច្ចាគ​​មុខ ក្រុម​ការងារ​នៃ​មន្ទីរពេទ្យ​ Brigham and Women ក្នុង​ទី​ក្រុង​បូស្តុន រដ្ឋ Massachusetts បាន​ប្រើ​​ពេល​១៦​ម៉ោង​ វះ​កាត់​ជូន​អ្នក​ជំងឺ​ខាង​លើ​ភ្លាម​ៗ​​ ដោយ​សារ​ស្បែក​មុខ​បរិច្ចាគ​ មិន​អាច​​រក្សា​ទុក​រយៈ​ពេល​យូរ។

យ៉ាង​ណា​មិញ ដំណើរ​ការ​វះ​កាត់​ជូន​លោក Robert Chelsea បាន​ទទួល​​ភាព​ជោគ​ជ័យ​ ហើយ​​លោក​​ជា​បុរស​វ័យ​ចំណាស់​ជា​ង​គេ​បំផុត​ដែល​ទទួល​បាន​ការ​វះ​កាត់​នេះ​ជោគ​ជ័យ។ កន្លង​មក ធ្លាប់​មាន​​ក៏​នីតិ​​វិធី​វះ​កាត់​ខាង​លើ​​ ប៉ុន្តែ​ភាគ​រយ​នៃ​ភាព​ជោគ​ជ័យ​​នៅ​មាន​កម្រិត​តិច​​តួច ដោយ​សារ​ស្បែក​មុខ​បរិច្ចាគ​ ពុំ​អាច​ផ្សាំ​ទៅ​នឹង​​ស្បែក​ជន​រង​គ្រោះ​បាន​។ ​

អត្ថ​បទ​ពាក់​ព័ន្ធ៖

សម្រាប់​ករណី​លោក Chelsea លោក​បាន​រង​គ្រោះ​ថ្នាក់​ចរាចរ​ ដែល​ធ្វើ​ឲ្យ​ឆេះ​រោល​មុខ ​មាត់​​តាំង​តែ​ពី​ឆ្នាំ​២០១៣ ហើយ​លោក​ត្រូវ​រង់​ចាំ​រហូត​ដល់​ខែ​​កក្កដា ​២០១៩​ ទើប​ទទួល​បាន​ការ​បរិច្ចាគ និង​វះ​កាត់​​ភ្លាម​ៗ​៕ ​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 28/10/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត