home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ជួយ Vote ម្តងទៀត Hello Health Group ឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ!

ជួយ Vote ម្តងទៀត Hello Health Group ឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ!

មកដល់ពេលនេះ Hello Health Group បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ក្រោយ​ការ​ប្រកួតប្រជែង និង​ជម្រុះ​ជាច្រើន​វគ្គ​ក្នុង​កម្មវិធី Most Innovative HealthTech Startup in Asia។

កម្មវិធី​ខាងលើ​ជា​ការ​ប្រកួត​ប្រជែង​តាមរយៈ​អនឡាញ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​ក្រុមហ៊ុន/​ស្ថាប័ន ធ្វើ​ការងារ​លើ Health Tech ជា​ច្រើន​ប្រទេស​នៅ​អាស៊ី ​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ដើម្បី​ជ្រើស​រើស​ស្ថាប័ន​មួយ​មាន​គំនិត​ច្នៃ​ប្រឌិត គុណ​តម្លៃ និង​ធ្វើ​ការងារ​គាំពារ​សុខមាល​ភាព​ប្រជាពលរដ្ឋ។

អ្នក​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ នឹង​ឱកាស​ឈ្នះ​រង្វាន់​សំបុត្រ​យន្តហោះ​ទៅ​ចូល​រួម​ប្រជុំ HealthTech Summit នៅ​ប្រទេស​សិង្ហបុរី ពីថ្ងៃទី១៤-១៥ ខែ​វិច្ឆិកា ឆ្នាំ ២០១៩។

រង្វាន់៖

  • អ្នក​ឈ្នះ​ទី១ ទទួល​បាន​រង្វាន់​សំបុត្រ​យន្តហោះ ចំនួន​២
  • អ្នក​ឈ្នះទី២ ទទួល​បាន​រង្វាន់​សំបុត្រ​យន្តហោះ ចំនួន១

បច្ចុប្បន្ន Hello Health Group មាន​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​​កំពុង​ដំណើរការ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា កម្ពុជា (Hello គ្រូពេទ្យ) ថៃ វៀតណាម ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ​កោះ​តៃវ៉ាន់ និង​ឥណ្ឌា។

ទោះជា​វិបសាយ Hello គ្រូពេទ្យ ជា​បណ្ដាញ​សារព័ត៌មាន​របស់ Hello Health Group ដែល​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ ២០១៨ ហើយ​ថ្វី​ត្បិត​ទើប​ដំណើរការ​​មិនដល់ ១ ឆ្នាំ ផង ប៉ុន្តែ​ទទួល​បាន​ការ​ចុច​ចូល​មើល​រាប់​លាន​ដង​ក្នុង​មួយ​ខែ ខណៈ​ការ​ផ្ញើ​សារ​ឆ្លើយ​ឆ្លង​សំណួរ​ផ្នែក​សុខភាព​​តាម​ផេក ហ្វេស​ប៊ុក​វិញ មាន​ដល់​រាប់​ពាន់​សំណួរ​ឯណោះ​ក្នុង​មួយ​ខែ​ៗ ហើយ​តួលេខ​នេះ បន្ត​កើន​ឡើង​ជា​ប្រចាំ។

សម្រាប់​ការ​បោះឆ្នោត​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ Hello Health Group ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី ២ កុំ​ភ្លេច​ចូល​រួម​បោះ​ឆ្នោត​ទាំង​អស់​គ្នា​ណា ដើម្បី​ជាប់​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​លើ ហើយ​មាន​លទ្ធភាព​ពង្រីក​សកម្មភាព​របស់​ខ្លួន​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ។

ការ​បោះឆ្នោត​នេះ​សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​លើ​តុ និង Laptop ប៉ុណ្ណោះ ដែល​ការ​ប្រកាស​លទ្ធផល នៅ​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​កិច្ច​ប្រជុំ Health Tech Summit នៅ​ប្រទេស​សិង្ហបុរី។

របៀប​នៃ​ការ​បោះ​ឆ្នោត៖

១- ចូល​ទៅ​វិបសាយ Hellokrupet – Hello​ គ្រូពេទ្យ
២- ចុច​លើ​ពាក្យ​ថា Vote Now
៣- ជ្រើសរើស​ស្ថាប័ន​ដែល​ខ្លួន​ពេញ​ចិត្ត​នៅ​ក្នុង Column ខាងក្រោម
៤- បំពេញឈ្មោះ និង E-mail
៥- ចុច​លើ​ពាក្យ OK
៦- ចុច​ពាក្យ Vote Now ម្ដង​ទៀត។

កុំ​ភ្លេច​ណា Hello Health Group ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី ២ នៃ​ការ​បោះ​ឆ្នោត។

ព័ត៌មានជាតិ

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 14/07/2020
ត្រួតពិនិត្យដោយ ដេត ធន្នី