ថ្មីនេះៗមានផ្ទុះករណីជំងឺរលាកសួត ដែលបណ្តាលមកពីវីរុស កូរ៉ូណាប្រភេទថ្មី នៅក្រុងវូហាន ខេត្ត ហ៊ុយបេ ប្រទេសចិន។ ទោះបីជាប្រទេសកម្ពុជាមិនទាន់ករណីជំងឺនេះនៅឡើយ ប៉ុន្តែក្រសួងសុខាភិបាលបានចេញ ប្រកាសឲ្យពលរដ្ឋខ្មែរ ពិសេសអ្នកដំណើរដែលមានគម្រោងធ្វើដំណើរទៅ ឬត្រលប់មកពីទីក្រុង វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រយ័ត្នចំពោះករណីជំងឺរលាកសួត ដែលបណ្តាលមកពីវីរុស កូរ៉ូណាប្រភេទថ្មី និងបានដាក់ម៉ាស៊ីនស្កេនកម្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប។