តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កាន់តែខ្លាំង! វីរុសកូរ៉ូណាថ្មីឆក់យកជីវិតគ្រូពេទ្យម្នាក់ និងអាចឆ្លងចូលតាមភ្នែកទៀត

កាន់តែខ្លាំង! វីរុសកូរ៉ូណាថ្មីឆក់យកជីវិតគ្រូពេទ្យម្នាក់ និងអាចឆ្លងចូលតាមភ្នែកទៀត

គ្រូពេទ្យ​​ម្នាក់​​​ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ខេត្តហ៊ូប៉ី (Hubei) ជា​កន្លែង​ផ្ទុះ​​​ការ​រាត​ត្បាត​មេរោគ​ផ្លូវ​ដង្ហើម​ កូរ៉ូណា​ថ្មី បាន​ស្លាប់​​​​ដោយ​សារ​​​ឆ្លង​មេរោគ​ប្រភេទ​ថ្មី​នេះហើយ។

តាម​ប្រភព​ព័ត៌មាន China Global បាន​ឱ្យ​ដឹង​ថា គ្រូពេទ្យ​​​​​​ជន​ជាតិ​ចិន​ខាង​លើ មាន​ឈ្មោះ Liang Wudong ​​ ដែល​លោក​បាន​បម្រើ​ការងារ​នៅ​​​ជួរ​មុខ​​​ក្នុង​មន្ទីរពេទ្យ​ ក្រុងវូហាន ​ជា​ច្រើន​ឆ្នាំ​ ក៏​ដូច​ជា​ក្នុង​ប្រតិបត្តិការ​ពិសេស​លើ​​ករណី​ជំងឺ​ថ្មី​នោះ តែ​យ៉ាង​ណា​លោក​បាន​បាត់​បង់​ជីវិត​នៅ​អាយុ​៦២​ឆ្នាំ ដោយ​សារ​ការ​ឆ្លង​​វីរុស​ប្រភេទ​ថ្មី​។

អត្ថបទពាក់ព័ន្ធ៖

ដោយ​ឡែក ស្រប​ពេល​ដែល​មាន​ករណី​​គ្រូពេទ្យ​​ស្លាប់ ក៏​មាន​​ការ​បារម្ភ​ផង​ដែរ ព្រោះ​ថ្មី​ៗ​នេះ លោក​Wang Guangfa ជា​គ្រូ​ពេទ្យ​ដឹក​នាំ​​ក្រុម​​ចុះ​​តាម​ដាន​ស្រាវជ្រាវ​លើ​ករណី​​មេរោគ​ប្រភេទ​ថ្មី​នៅ​​តំបន់​ ផ្ទុះ​ការ​រាត​ត្បាត​ផ្ទាល់ បាន​លើក​ឡើង​ថា មេរោគ​ប្រភេទ​ថ្មី​អាច​ជ្រាប​ចូល​តាម​ភ្នែក​ទៀត​ផង។

ការ​អះ​អាង​បែប​នេះ បន្ទាប់​ពី​លោក​បាន​ចុះ​ទៅ​ទី​កន្លែង​ផ្ទាល់ ដោយ​ពេល​នោះ​​ពុំ​បាន​​ពាក់​វ៉ែនតា​​ការពារ​សុវត្ថិភាព​​​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​រូប​នេះ​​បាន​​អះ​អាង ករណី​មេរោគ​ឆ្លង​ជ្រាប​ចូល​តាម​ភ្នែក​ មាន​ហានិភ័យ​ “អាច​កើត​ឡើង​បាន” ដោយ​​ការ​យក​ដៃ​ដែល​​ជាប់​ជា​មួយ​មេរោគ ទៅ​ប៉ះ​ ឬ​ញី​ភ្នែក ស្រប​ពេល​ដែល​ការ​ឆ្លង​មេរោគ អាច​កើត​ឡើង​បាន​តាម​រយៈ​ខ្យល់​នៃ​ការ​​ក្អក កណ្តាស់។

ជា​មួយ​បញ្ហា​ខាង​លើ​នេះ បើ​តាម​លោក​សាស្រ្តាចារ្យ Paul Kellam អ្នក​សិក្សា​ហ្សេណេទិក​នៃ​វីរុស នៅ​ប្រទេស​អង់គ្លេស បាន​លើក​ឡើង​​ថា ករណី​​មេរោគ​ថ្មី​ខាង​លើ ឆ្លង​ជ្រាប​ចូល​តាម​ភ្នែក ពិត​ជា​អាច​ទៅ​រួច​ ដោយ​សារ​បំពង់​ក្រពេញ​ទឹក​ភ្នែក មាន​ទំនាក់​ទំនង​ច្រើន​​ផ្នែក​ក្នុង​ប្រព័ន្ធ​ដង្ហើម​ រួម​​មាន​​​ច្រមុះ បំពង់​ក​ ជា​ដើម។

គួរ​រំលឹក​ដែរ​ថា វីរុស​ប្រភេទ​ថ្មី CoronaVirus កំពុង​រាត​ត្បាត​កាន់​តែ​ខ្លាំង ដោយ​មាន​ចំនួន​​ករណី​ឆ្លង និង​អ្នក​ស្លាប់​កើន​ឡើង ដោយ​ក្នុង​នោះ​ ប្រទេស​​ករណី​ឆ្លង​មាន​ដល់​ទៅ ១២៨៧​ករណី និង​អ្នក​ស្លាប់​កើន​ឡើង​ដល់ ៤១​នាក់។ ដោយ​ឡែក ក៏​មាន​ករណី​ឆ្លង​ថ្មី​ៗ កើត​ឡើង​លើ ប្រទេស​បារាំង ប្រទេស​អូស្រ្តាលី ប្រទេស​នេប៉ាល់ ដែល​ជា​ករណី​ឆ្លង​ដំបូង​​កើត​ឡើង​លើ​ប្រទេស​ទាំង​នោះ៕ ​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​​​​

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត