home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាប់ដេត! ទាំងស្រុងពីការរាលដាលវីរុសកូរ៉ូណាថ្មី គិតត្រឹមថ្ងៃសៅរ៍នេះ

អាប់ដេត! ទាំងស្រុងពីការរាលដាលវីរុសកូរ៉ូណាថ្មី គិតត្រឹមថ្ងៃសៅរ៍នេះ

មេរោគ​ផ្លូវ​ដង្ហើម​​ថ្មី (Coronavirus) កំពុង​រាត​ត្បាត​លើ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នានា​គួរ​​ឱ្យ​កត់សម្គាល់ ខាង​ក្រោម​នេះ​ជា​បច្ចុប្បន្នភាព​ព័ត៌មាន​​​​ជុំ​វិញ​​ការ​រាត​ត្បាត​នៃ​​មេរោគ​ថ្មី​​នេះ៖

*** ប្រទេស​ចិន ចំនួន​អ្នក​ស្លាប់​កើន​​ដល់​៤១​នាក់

ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​វីរុសកូរ៉ូណាថ្មី កើន​ឡើង​​ ​១៥​នាក់ សរុប​​​​​ទាំង​អស់​គឺ ៤១​ នាក់ (គិត​ត្រឹម​ព្រឹក​ថ្ងៃ ២៥​ មករា​ ២០២០​នេះ)។ ករណី​​មនុស្ស​ឆ្លង​មេរោគ​ប្រភេទ​​ថ្មី​​នេះ អាជ្ញាធរ​​ចិន​បាន​បញ្ជាក់​ថា​​កើន​ឡើង​ដល់ ១២៨៧ ​ករណី។

*** គ្រូពេទ្យ​​​ម្នាក់​​​​បម្រើ​ការ​នៅ​​កន្លែង​ផ្ទុះ​ការ​ឆ្លង​មេរោគ បាន​ស្លាប់​

ប្រភព​ព័ត៌មាន​ពី​បណ្តាញ​ទូរទស្សន៍​ចិន CGTN បាន​ឱ្យ​ដឹង​ថា គ្រូ​ពេទ្យ​ ឈ្មោះ Liang Wudong ​​ ដែល​​បម្រើ​ការងារ​នៅ​​​ជួរ​មុខ​​​ក្នុង​មន្ទីរពេទ្យ​ក្រុងវូហាន​ជា​ច្រើន​ឆ្នាំ​ ក៏​ដូច​ជា​ក្នុង​ប្រតិបត្តិការ​ពិសេស​លើ​​ករណី​ជំងឺ​ថ្មី​នោះ តែ​យ៉ាង​ណា​លោក​បាន​បាត់​បង់​ជីវិត​នៅ​អាយុ​៦២​ឆ្នាំ ដោយ​សារ​ការ​ឆ្លង​​វីរុស​ប្រភេទ​ថ្មី​។ មក​ទល់​ពេល​នេះ អាជ្ញាធរ​ចិន បាន​បញ្ជូន​បុគ្គលិក​ពេទ្យ​១២០០​នាក់ ទៅ​ក្រុង​ Wuhan ជា​ក្រុម​ពិសេស​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ ពិនិត្យ​មើល​អ្នក​រស់​នៅ​ក្បែរ​នោះ ទប់​ស្កាត់​ការ​រាត​ត្បាត​បន្ថែម​នៃ​​មេរោគ​ថ្មី។

អត្ថបទពាក់ព័ន្ធ៖

*** ករណី​ឆ្លង​​មេរោគ​​តាម​ភ្នែក​អាច​​កើត​មាន

លោក​ Wang Guangfa ជា​គ្រូ​ពេទ្យ​ដឹក​នាំ​​ក្រុម​​ចុះ​​តាម​ដាន​ស្រាវជ្រាវ​លើ​ករណី​​មេរោគ​ប្រភេទ​ថ្មី​នៅ​​តំបន់​ ផ្ទុះ​ការ​រាត​ត្បាត​ផ្ទាល់ បាន​លើក​ឡើង​ថា មេរោគ​ប្រភេទ​ថ្មី​អាច​ជ្រាប​ចូល​តាម​ភ្នែក។ លោក​វេជ្ជបណ្ឌិត​រូប​នេះ​​បាន​​អះ​អាង ករណី​មេរោគ​ឆ្លង​ជ្រាប​ចូល​តាម​ភ្នែក​ មាន​ហានិភ័យ​ “អាច​កើត​ឡើង​បាន” ដោយ​​ការ​យក​ដៃ​ដែល​​ជាប់​ជា​មួយ​មេរោគ ទៅ​ប៉ះ​ ឬ​ញី​ភ្នែក ស្រប​ពេល​ដែល​ការ​ឆ្លង​មេរោគ អាច​កើត​ឡើង​បាន​តាម​រយៈ​ខ្យល់​នៃ​ការ​​ក្អក កណ្តាស់។

*** ជើង​ហោះ​ហើរ​ទៅ​កាន់ និង​ចេញ​ពី​ក្រុងវូហាន ត្រូវ​បិទ​ទាំង​អស់

រដ្ឋបាល​អាកាស​ចរ​ស៊ីវិល​ចិន (CAAC) បាន​ចេញ​សេចក្តី​ប្រកាស​ថា រាល់​​ជើង​ហោះ​ហើរ ទៅ​កាន់ និង​ចាក​ចេញ​ពី​ក្រុង​ Wuhan ត្រូវ​បិទ​ទាំង​អស់ ការ​ធ្វើ​បែប​នេះ ដើម្បី​គ្រប់​គ្រង​ស្ថាន​ភាព​​នៅ​ក្នុង​កន្លែង​ផ្ទុះ​ការ​រាត​ត្បាត​មេរោគ​ថ្មី​នេះ។

​*** ករណី​ឆ្លង​លើក​ដំបូង​លើ​ទឹក​ដី​អឺរ៉ុប និង​ប្រទេស​ពីរ​ផ្សេង​ទៀត

ក្រសួង​សុខាភិបាល​បារាំង​បាន​ប្រកាស​ផ្លូវ​ការ​ថា មាន​​​ករណី​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​​ថ្មី (Coronavirus) ៣​ករណី។ ក្នុង​នោះ​គឺ​មាន​អ្នក​ឆ្លង​២​នាក់ ជា​គ្រួសារ​រស់​នៅ ក្រុង​ Paris និង​១​នាក់ នៅ​ក្រុង Bordeaux។ បារាំង ជា​ប្រទេស​ទី​មួយ លើ​ទឹក​ដី​អឺរ៉ុប​​ដែល​មាន​អ្នក​ឆ្លង​មេរោគ ​ផ្លូវ​ដង្ហើម​​ថ្មី បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ Wuhan ប្រទេស​ចិន។ ដោយ​ឡែក ប្រទេស​អូស្រ្តាលី និង​ប្រទេស​នេប៉ាល់​ ក៏​បាន​ពិនិត្យ​ឃើញ​ ករណី​ឆ្លង​ដំបូង ដែល​មាន​១​ករណី​ដូច​គ្នា។

*** នៅ​អាមេរិក​ កើន​​ការ​ឆ្លង​១​ករណី​ទៀត

មជ្ឈមណ្ឌល​​គ្រប់​គ្រង និង​បង្ការ​ជំងឺ​នៃ​សហរដ្ឋអាមេរិក​ បាន​ប្រកាស​នូវ​ករណី​ឆ្លង​​កើត​ឡើង​លើ​ទឹក​ដី​អាមេរិក ១​ករណី​ថែម​ សរុប​ពីរ​ករណី ដែល​១​ករណី​នៅ​រដ្ឋ Chicago និង​មួយ​ទៀត​នៅ រដ្ឋ​ ​Washington ហើយ​អ្នក​ឆ្លង​ជំងឺ​ទាំង​ពីរ សុទ្ធ​សឹង​​តែ​បាន​​ធ្វើ​ដំណើរ​​កម្សាន្ត​នៅ​ទី​ក្រុង​ Wuhan ប្រទេស​ចិន។ សហរដ្ឋអាមេរិក​​បាន​ចាត់​វិធាន​ការ​រឹត​បណ្តឹង​លើ​ការ​ត្រួត​ពិនិត្យ រួម​មាន​ការ​​តាម​ដាន និង​ព្យាបាល​អ្នក​ជំងឺ​ទាំង​ពីរ​ដោយ​ដាក់​នៅ​ដោយ​ឡែក ដោយ​មាន​​ប្រព័ន្ធ​រ៉ូបូត​ជំនួយ ឯ​រាល់​អ្នក​ដំណើរ​ដែល​ចេញ​ពី​តំបន់​ ក្រុង Wuhan ប្រទេស​ចិន​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​សុខភាព នឹង​​ណែ​នាំ​ឱ្យ​ពលរដ្ឋ​ខ្លួន អនុវត្ត​ការ​ប្រុង​ប្រយ័ត្ន ដោយ​មាន​ពាក់​ម៉ាស និង​ធ្វើ​អនាម័យ​​លាង​សម្អាត​ដៃ​ជា​ញឹក​ញាប់។

*** ករណី​ព្យាបាល​ជា​ មួយ​ករណី

បើ​តាម​គណៈកម្មការ​សុខភាព​សាធារណៈ​ក្រុង​សៀងហៃ បាន​បញ្ជាក់​ថា មាន​១​ករណី​នៅ​ទីក្រុង​នេះ​ ដែល​អ្នក​ឆ្លង​មេរោគ​ប្រភេទ​ថ្មី (Coronavirus) ត្រូវ​បាន​ព្យាបាល​​ជា និង​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​។ ប៉ុន្តែ​​ដោយ​ឃើញ​អាការៈ​របស់​អ្នក​ជំងឺ​នោះ​បាន​ធូរ​ស្បើយ​ឡើង​វិញ​ក៏​ដោយ ក៏​ត្រូវ​​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​ពី​ក្រុម​​គ្រូពេទ្យ​ពិសេស​ផង​ដែរ ដើម្បី​តាម​ដាន​ពី​ស្ថាន​ភាព​វិវឌ្ឍ​របស់​វា។ ដោយ​ឡែក អាជ្ញាធរ​ចិន​ក៏​កំពុង​ដុត​ដៃ​ជើង សាង​សង់​អគារ​មន្ទីរ​ពេទ្យ​ពិសេស​មួយ​នៅ​ក្នុង​ក្រុង​ Wuhan ជា​កន្លែង​ផ្ទុះ​មេរោគ​តែ​ម្តង ការ​ធ្វើ​នេះ គឺ​ដើម្បី​ព្យាបាល និង​អាច​​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​នោះ នៅ​តែ​មួយ​កន្លែង មិន​ឱ្យ​សាយ​ភាព​ រាត​ត្បាត​ទៅ​តំបន់​ផ្សេង​ទៀត។

*** ទិន្នន័យ​ករណី​ឆ្លង និង​​ស្លាប់​ នៅ​ជុំ​វិញ​ពិភពលោក (គិត​ត្រឹម​ថ្ងៃ​២៥ មករា ២០២០)

ចិន ករណី​ឆ្លង ១២៨៧​ ករណី​ស្លាប់​៤១
ថៃ ករណី​ឆ្លង ៥ ករណី​ស្លាប់ ០
បារាំង ករណី​ឆ្លង៣ ករណី​ស្លាប់ ០
សិង្ហបុរី ករណី​ឆ្លង៣ ករណី​ស្លាប់ ០
ម៉ាឡេស៊ី ករណី​ឆ្លង៣ ករណី​ស្លាប់ ០
ហុងកុង ករណី​ឆ្លង២ ករណី​ស្លាប់ ០
ជប៉ុន ករណី​ឆ្លង២ ករណី​ស្លាប់ ០
ម៉ាកាវ ករណី​ឆ្លង២ ករណី​ស្លាប់ ០
កូរ៉េ​ខាង​ត្បូង ករណី​ឆ្លង២ ករណី​ស្លាប់ ០
សហរដ្ឋអាមេរិក ករណី​ឆ្លង២ ករណី​ស្លាប់ ០
វៀតណាម ករណី​ឆ្លង២ ករណី​ស្លាប់ ០
អូស្ត្រាលី ករណី​ឆ្លង១ ករណី​ស្លាប់ ០៕ ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត
x