home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

៦ ប្រទេស​ កំពុង​ឆ្កាដៃឆ្កាជើង ត្រៀមជម្លៀសប្រជាជនខ្លួនចេញពីចិន ដោយសារវីរុសកូរ៉ូណាថ្មី

៦ ប្រទេស​ កំពុង​ឆ្កាដៃឆ្កាជើង ត្រៀមជម្លៀសប្រជាជនខ្លួនចេញពីចិន ដោយសារវីរុសកូរ៉ូណាថ្មី

ប្រទេស​ជា​ច្រើន​បាន​កំពុង​តែ​នឹង​រៀប​ចំ​ជម្លៀស​ប្រជាជន​ខ្លួន​ចេញ​ពី​ទី​ក្រុង​វូហាន ​និង​តំបន់​ជុំវិញ​ ចំនួន ១៦ក្រុង ​មាន​ជិត ៥០លាន​នាក់ ​​ដែល​រដ្ឋាភិបាល​ចិន​បាន​បិទ​កាល​ពី​សប្ដាហ៍​មុន​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​ជំងឺ​នេះ។ រាល់​ការ​ចេញ​សេចក្ដី​ថ្លែងការ របស់​រដ្ឋាភិបាល​និមួយៗ គឺ​ទោះបីជា​ជម្លៀស​អ្នក​ទាំង​នោះ​ទៅដល់​ដី​កំណើត​ក៏​ដោយ ក៏​អាជ្ញាធរ មាន​ការ​សម្រេច​ចិត្ត​រួម​ដូច​គ្នា គឺទាមទារ​ទុក​អ្នក​ទាំង​នោះ​នៅ​កន្លែង​ដាច់​ដោយ​ឡែក (ប្រទេស​ខ្លះ​បញ្ជាក់​ថា ១៤ថ្ងៃ) ឆ្លងកាត់​ការ​ពិនិត្យ ឲ្យ​បាន​ជាក់លាក់​ជាមុន​សិន ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា មិន​មាន​បញ្ហាផ្ទុក និង​ឈាន​ដល់​បញ្ហា​ចម្លង​បន្ត។ ចុះ​ប្រទេស​ណា​ខ្លះ ដែល​មាន​ប្រជាជន​ខ្លះ​កំពុង​ស្នាក់​នៅ ធ្វើការ ឬ​ប្រកប​អាជីវកម្ម នៅ​ទីនោះ និង​មាន​បំណង​ស្នើ​សុំ​ជម្លៀស​ ក្នុង​ន័យ​សុវត្ថិភាព?

១- អាមេរិក៖

ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​ប្រចាំ​ទី​ក្រុង​វូហាន បាន​ប្រកាស​ថា​នឹង​ជម្លៀស ប្រជាជន​ខ្លួន​តាម​រយៈ​ជើង​ហោះ​ហើរ​ពិសេស​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ។ គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​អាមេរិក​បាន រៀប​ចំ​ការ​ជម្លៀស​នេះ​ផ្ដោត​លើ​អ្នក​ការទូត និង​ប្រជាជន​អាមេរិក​ដែល​ប្រឈម​មុខ​ខ្ពស់ប៉ុណ្ណោះ តាម​រយៈជើងហោះហើរ​ពិសេស​នេះ​ដោយ​អាច​នាំ​មនុស្ស​ប្រហែល ២៥០នាក់​ចេញ​ពី​ទីក្រុងវូហាន​នេះ ទៅ​កាន់​ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដោយ​ផ្ទាល់។ នៅ​មិន​ទាន់​មាន​ចំនួន​ពិតប្រាកដ​នៃ​ប្រជាជន​អាមេរិក​នៅ​ក្នុង​ទីក្រុង​នេះ នៅ​ឡើយ​ទេ ហើយ​ការ​ជម្លៀស​នេះ​គឺ​សម្រាប់​តែ​អ្នក​ដែល​មាន​ការ​ប្រឈមមុខខ្ពស់ គឺ​មិន​អាច​ជម្លៀស​រាល់ប្រជាជនអាមេរិកទាំងអស់ឡើយ។

២- បារាំង៖

ចំណែក​ឯ​លោក​ស្រី​រដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​បារាំង ​លោកស្រី Agnes Buzyn បាន​និយាយ​នា​ថ្ងៃ​អាទិត្យ​ម្សិល​ម៉ិញ​នេះ​​ថា រដ្ឋាភិបាល​ខ្លួន​នឹង​ជម្លៀស​ប្រជា​ជន​បារាំង​ចេញ​ពី​ទីក្រុង​វូហានឲ្យ​អស់​ តាម​ជើង​យន្ត​ហោះ​ត្រង់​ត្រលប់​ទៅ​ប្រទេស​បារាំង​វិញ​ នៅ​ពាក់​កណ្ដាល​សប្ដាហ៍​ (ថ្ងៃពុធ) នេះ​ដែរ បន្ទាប់​ពី​មាន​ការ​យល់​ព្រម​ពី​អាជ្ញាធរ​ចិន។ គួរ​បញ្ជាក់​ដែរ​ថា មាន​ប្រជាជន​បារាំង​រស់​នៅ​តំបន់​ដែលផ្ទុះ​ជំងឺ​នេះ ប្រហែល ៨០០នាក់ ហើយ​ការ​ជម្លៀស​នេះ គឺ​សម្រាប់​ប្រជាជន​ដែល​មាន​បំណង​ចាកចេញ​ប៉ុណ្ណោះ។

៣- ថៃ៖

ដូច​គ្នា​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​ថៃ​បាន​និយាយ​នា​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​ថៃ​បាន​ត្រៀម​រួច​រាល់​ក្នុង​ការ​ជម្លៀស​ជន​ជាតិ​ថៃ​ចេញ​ពី​តំបន់​ដែល​ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី ហើយ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ចិន នៅ​មិន​ទាន់​ផ្ដល់​សិទ្ធ​ឲ្យ​ក្នុង​ការ​ជម្លៀស​នេះ ដោយ​អះអាង​ថា​ប្រទេស​ចិន​នៅ​គ្រប់គ្រង​ស្ថាន​ការ​បាន។ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ បាន​ត្រៀម​ជើង​ហោះ​ហើរ និង​ក្រុម​វេជ្ជបណ្ឌិត​រួច​រាល់​តាំង​ពី​មួយ​ខែ​មុន​មក​ម្លេះ ហើយ​ស្ថាន​ទូត​ថៃ​នៅ​ប្រទេស​ចិន​ក៏​បាន​រៀប​ចំ​បញ្ជី​ឈ្មោះ​របស់​ជន​ជាតិ​ថៃ ដែល​មាន​បំណង​ត្រលប់​មក​ប្រទេស​វិញ​ដែរ។ គួរ​បញ្ជាក់​ថា​ការ​ហោះ​ហើរ​នេះ​នឹង​ឆ្លង​កាត់​ប្រទេស​ឡាវ​ និង​វៀតណាម រួច​ទៅដល់​ទី​ក្រុង​វូហាន​ដោយ​ចំណាយ​ពេល​ប្រហែល​ ៥ម៉ោង។ ចំពោះ​ប្រជាជន​សរុប​របស់​ថៃ មាន ៦៤នាក់ (និស្សិត ៥៤នាក់ និង​១០នាក់ ទៀត​ជា​អ្នកបម្រើ​សេវា​ផ្នែក​ ម៉ាស្សា)។

៤- ឥណ្ឌា៖

ចំណែក​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ការ​ស្នើរ​សុំ​ទៅ​រដ្ឋាភិបាល​ចិន ដើម្បី​ឲ្យ​និស្សិត​ជនជាតិ​ឥណ្ឌា​ច្រើន​ជាង​២៥០នាក់​ដែល​កំពុង​ជាប់​នៅ​ក្នុង​ទីក្រុង​វូហាន​ អាច​ចាក​ចេញ​ពី​ទីក្រុង​នោះ​នឹងតំបន់​ដែល​នៅ​ជុំវិញ​នោះ​បាន ឲ្យ​លឿន​តាម​ដែល​អាច​ធ្វើ​បាន។ គួរ​បញ្ជាក់​ដែរ​ថា​និស្សិត​ឥណ្ឌា​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​ដែល​ផ្ទុះ​ជំងឺ​នេះ​គឺ​មាន​រហូត​ដល់​ជិត ៧០០​នាក់ ហើយ​ភាគ​ច្រើន ពួក​គេ​សិក្សា​លើ​ផ្នែក​វេជ្ជសាស្ត្រ ប៉ុន្តែ​​ភាគ​ច្រើននិស្សិត​ទាំង​នោះ​​បាន​ចាក​ចេញ​ពី​ប្រទេស​ចិន​មុន​ពេល​ដែល​​ការ​សម្រេច​​​បិទ​របស់​រដ្ឋាភិបាល​ចិន ហើយ​និស្សិត​ឥណ្ឌា​ដែល​នៅ​សល់​គឺ​នៅ​ប្រហែល​ពី ២៥០ ទៅ​ ៣០០​នាក់​ប៉ុណ្ណោះ។

៥- ជប៉ុន៖

អំជាមួយ​នឹង​អំណោយ ១លាន​ម៉ាស់ ដល់​បងប្អូន​ចិន ដែល​កំពុងរងគ្រោះ​នៅ​វូហាន និង​ខេត្ត​ក្រុង​ ជាច្រើន​ទៀត ជប៉ុន​ក៏​បាន បញ្ជាក់​ពី​បំណង និង​ចំនួន ប្រជាជន​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​មាន​ ៤៣០នាក់ កំពុង​ស្នាក់នៅ និង​រស់​នៅ​អចិន្ត្រៃយ៍ នៅ​វូហាន (ខេត្ត​ហឺប៉ី) ដើម្បី​នាំ​អ្នក​ទាំង​នោះ មក​ទឹកដី​ជប៉ុន​វិញ។ ក្រៅ​ពី​នេះ គឺ​រដ្ឋាភិបាល​ទាំង​សង្ខាង​កំពុង​ សិក្សា​ទៅ​លើ​ជំនួយ សប្បុរសធម៌​នានា ដើម្បី​សង្គ្រោះ​អ្នក​រងគ្រោះ និង​យុទ្ធសាស្ត្រ គ្រប់គ្រង និង​ព្យាបាល​បញ្ហា​ដែល​បង្ក​ដោយ វីរុសណូវែលកូរ៉ូណា។

៦- កម្ពុជា៖

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​វិទ្យុ​បារាំង​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ចំនួន​និស្សិត​កម្ពុជា ​ដែល​កំពុង​សិក្សា​នៅ​វូហាន និង​នៅ​តំបន់​សង្ស័យ​ផ្សេង​ទៀត ដែល​​​រដ្ឋាភិបាល តាមរយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក​កុយ គួង បញ្ជាក់​ថា​និស្សិត​កម្ពុជា​ទាំង អស់ (២៣នាក់) នឹង​ត្រៀម​បញ្ជូន​មក​កម្ពុជា​វិញ ក្រោយ​ពី​មាន​ការ​ខ្នះខ្នែង​ជ្រោមជ្រែង ពី​សំណាក់​រដ្ឋាភិបាល និង​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​ប៉េកាំង។ ផ្ទុយ​ទៅ​វិញ បញ្ហា​មួយ​ទៀត គឺ មិន​ទាន់​ដឹង​ថា តើ​ការ​វិលត្រឡប់​របស់​បងប្អូន និស្សិត​កម្ពុជា វិលត្រឡប់​មក​ទឹកដី​កំណើត​វិញ ដោយ​របៀប​ណា​ទេ ព្រោះ​រាល់​ជើង​ហោះហើរ​ទាំង​អស់ ស្ថិត​ក្នុង​ក្រុង​វូហាន បូករួម​ទាំង ទីក្រុង​នានា​ជុំវិញ​នោះ ១៦ បាន​បិទ​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង (សរុប​ប្រជាជន ៥០លាន​នាក់)។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.bangkokpost.com/thailand/general/1844744/pm-aircraft-ready-to-bring-thais-out-of-wuhan?fbclid=IwAR0JaE_iylrpCG9ltu-rH336bv2KOPCV5nAz-mIcgApCeLQKAVDrTiPAwkI

https://www.france24.com/en/20200126-french-citizens-in-coronavirus-hit-wuhan-to-be-evacuated-by-airplane

https://www.tribuneindia.com/news/india-requests-china-to-permit-indian-students-stuck-in-wuhan-to-leave-31492

https://www.voanews.com/science-health/coronavirus-outbreak/us-evacuate-limited-number-americans-wuhan

https://www.straitstimes.com/world/europe/wuhan-virus-france-to-evacuate-citizens-from-wuhan-by-air

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត
x