ការអះអាងពីសំណាក់រដ្ឋាភិបាលចិន បានជំរុញឲ្យបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ប្រុងជើងការណ៍កាន់តែខ្ពស់ចំពោះមេរោគផ្លុវដង្ហើមថ្មីនេះ ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) នៅតែមានមន្ទិលសង្ស័យទៅលើការអះអាងនេះ ដោយកំពុងស្វះស្វែងរកភស្តុតាងដើម្បីបញ្ជាក់ការអះអាងខាងលើ។
ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិកាលពេលថ្មីៗនេះ បានប៉ាន់ប្រមាណថា រយៈពេលឆ្លងមេរោគផ្លូវដង្ហើមថ្មីពីមនុស្សម្នាក់ទៅមនុស្សម្នាក់ អាចចន្លោះពី ២-១០ ថ្ងៃ។ “យល់ច្បាស់ពីពេលវេលាឆ្លងមេរោគផ្លូវដង្ហើមថ្មីទៅអ្នកដទៃ ជារឿងសំខាន់មួយសម្រាប់កិច្ចប្រឹងប្រែងគ្រប់គ្រងការរីករាលដាលមេរោគផ្លូវដង្ហើមថ្មីនេះ។” នេះជាការអះអាងរបស់អង្គការសុខភាពពិភពលោក។
អត្ថបទពាក់ព័ន្ធ៖
អង្គការដដែលលើកឡើងថា មកទល់នឹងពេលនេះ នៅមិនទាន់មានភស្តុតាងជាក់លាក់ណាមួយ អាចគាំទ្រទៅលើការអះអាងរបស់អាជ្ញាធរចិនដែលថា អ្នកដែលផ្ទុកមេរោគផ្លូវដង្ហើមថ្មីនេះ អាចចម្លងទៅអ្នកដទៃបាន មុនពេលខ្លួនលេចចេញរោគសញ្ញាគ្រុនក្តៅ ឬពិបាកដង្ហើមនៅឡើយទេ។