home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

សំណួរ-ចម្លើយ អំពីថ្នាំ និងការព្យាបាលអ្នកជំងឺបង្កឡើងដោយវីរុសកូរ៉ូណាថ្មី

សំណួរ-ចម្លើយ អំពីថ្នាំ និងការព្យាបាលអ្នកជំងឺបង្កឡើងដោយវីរុសកូរ៉ូណាថ្មី

មក​ទល់​ពេល​នេះ​កំណើន​អ្នក​ឆ្លង និង​ស្លាប់ ដោយ​ការ​វាយ​ប្រហារ​ពី​វីរុស​កូរ៉ូណា​ថ្មី​កើន​ច្រើនឡើងៗ ទើប​​មជ្ឈដ្ឋាន​ទូទៅ​មាន​ការ​ព្រួយ​បារម្ភ និង​ចង់​ដឹង​ពី​របៀប​នៃ​ការ​ព្យាបាល​ជំងឺ​នេះ។ កម្រង​សំណួរ-ចម្លើយ ដែល​ចេញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ខាង​ក្រោម​នេះ នឹង​មាន​ពន្យល់​លម្អិត​អំពី​ថ្នាំ និង​ការ​ព្យាបាល​អ្នក​ជំងឺ​បង្ក​ឡើង​ដោយ​វីរុសកូរ៉ូណា​ថ្មី។

សំណួរ​ទី១៖ តើ​មាន​ថ្នាំ​ព្យាបាល ឬ​បង្ការ​ជំងឺ​រលាក​សួត​បណ្តាល​មក​ពី​វីរុស​កូរ៉ូណា​ថ្មី​ទេ?

ចម្លើយ៖ មក​ទល់​ពេល​នេះ គ្មាន​ថ្នាំ​ជាក់​លាក់ណាមួយ​សម្រាប់​បង្ការ ឬ​ព្យាបាល​ជំងឺ​រលាក​សួត​បណ្តាល​មក​ពី​វីរុស​កូរ៉ូណា​ថ្មី​ឡើយ។ ទោះ​ជា​បែប​នេះ​ក្តី អ្នក​ជំងឺ​ដែល​បាន​ឆ្លង​វីរុស​នេះ គួរ​តែ​ទទួល​បាន​ការ​ថែទាំ​យ៉ាង​ត្រឹម​ត្រូវ ដើម្បី​កាត់​បន្ថយ និង​ព្យាបាល​នូវ​រោគ​សញ្ញា​ជំងឺ ចំពោះ​អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ គួរ​តែ​ទទួល​បាន​ការ​ថែទាំ​គាំទ្រ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ឯ​ការ​ព្យាបាល​ជាក់លាក់​ខ្លះ​កំពុង​ស្ថិត​ក្នុង​ការ​អង្កេត និង​កំពុង​តែ​តេស្ត​សាក​ល្បង។

សំណួរ​ទី​២៖ តើ​ថ្នាំ​ផ្សះ (អង់ទីប៊ីយូទិក) មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ និង​ព្យាបាល​វីរុស​កូរ៉ូណា​ថ្មី​ដែរ​ទេ?

ចម្លើយ៖ ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បង្ក​ឡើង​ដោយ​វីរុស ដូច្នេះ​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ក្នុង​ការ​បង្ការ ឬ​ព្យាបាល​ឡើយ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជំងឺ​ដែល​មាន​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា អ្នក​ជំងឺ​អាច​មាន​ឆ្លងមកជាមួយ​បាក់​តេរី​ផ្សេងៗ​ទៀត នោះ​ការ​ផ្តល់​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ គ្រូពេទ្យ​អាច​ផ្តល់​ឲ្យ​បាន។

សំណួរ​ទី៣៖ នរណា​ខ្លះ​អាច​ប្រឈម​នឹង​ការ​វីរុស​កូរ៉ូណា​ថ្មី?

ចម្លើយ៖ មនុស្ស​គ្រប់​វ័យ​ទាំង​អស់​អាច​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ប៉ុន្តែ​មនុស្ស​ចាស់ កុមារ អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ដូច​ជា ហឺត ជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម បេះដូង បើ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ហើយ ងាយ​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x