សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នមានករណីសង្ស័យជនជាតិហូឡង់ម្នាក់ ឆ្លងវីរុសកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ ដោយជនជនជាតិហូឡង់រូបនេះជិះកប៉ាល់ទេសចរណ៍ ចូលខេត្តព្រះសីហនុ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ២២ នៅព្រឹកនេះ។