ស្ត្រីជនជាតិអ៊ីតាលីម្នាក់មានអាការៈដ៏ចម្លែកមួយដែលមានសក់ដុះនៅក្នុងមាត់បើទោះបីជានាងបានទទួលការព្យាបាលហើយ ក៏ប៉ុន្មានឆ្នាំក្រោយមកនៅតែមានសភាពសក់ដុះក្នុងមាត់នេះដដែល។
ស្ត្រីជនជាតិអ៊ីតាលីម្នាក់មានអាការៈដ៏ចម្លែកមួយដែលមានសក់ដុះនៅក្នុងមាត់បើទោះបីជានាងបានទទួលការព្យាបាលហើយ ក៏ប៉ុន្មានឆ្នាំក្រោយមកនៅតែមានសភាពសក់ដុះក្នុងមាត់នេះដដែល។
កាលពីឆ្នាំ២០០៩ នៅពេលស្ត្រីជនជាតិអុីតាលីរូបនេះទើបមានអាយុ១៩ឆ្នាំប៉ុណ្ណោះ ហើយបានបានកើតមានអាការៈចម្លែកមួយគឺសក់ដុះក្នុងមាត់ និងបានទៅរកការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ។ ក្រោយពីធ្វើការពិនិត្យ គ្រូពេទ្យប្រទះឃើញថានាងមានជំងឺ Polycystic Ovary Syndrome (PCOS) ដែលកើតឡើងដោយសារតែនៅក្នុងរាងកាយមានវិសមភាពនៃអ័រម៉ូនភេទ ។
ជំងឺ PCOS នេះអាចបង្កឲ្យមានរោមដុះច្រើនខុសពីធម្មតាទាំងនៅលើមុខ និងខ្លួនប្រាណ ។ នៅពេលនោះនាងបានទទួលការវះកាត់ដើម្បីយករោមដែលដុះនៅអញ្ចាញ និងក្រោយវះកាត់គ្រូពេទ្យបានឲ្យនាងលេបថ្នាំពន្យាកំណើតដើម្បីជួយសម្រួលកម្រិតអ័រម៉ូនរបស់នាង។ ក្រោយបានទទួលការការព្យាបាល នាងមិនបានមានអាការៈដុះសក់ក្នុងមាត់ទៀតទេ។
អត្ថបទពាក់ព័ន្ធ៖
ប៉ុន្តែ៦ឆ្នាំក្រោយ នាងបានកើតមានបញ្ហាដុះសក់ក្នុងមាត់ម្តងទៀត ហើយនាងបានទៅមន្ទីរពេទ្យដដែល។ នាងបានប្រាប់វេជ្ជបណ្ឌិតថានាងបានឈប់ប្រើថ្នាំពន្យាកំណើត ហើយនៅលើចង្កា និងកមានដុះរោមជាច្រើនរួមទាំងនៅក្នុងមាត់ដែលមានរូបរាងស្រដៀងទៅនឹងរោមភ្នែក។ វេជ្ជបណ្ឌិតបានវះកាត់យកសក់ក្នុងមាត់នាងចេញ និងឲ្យនាងមកពិនិត្យម្តងទៀត។ ប៉ុន្តែនាងមិនបានទៅពិនិត្យនោះទេ រហូតដល់មួយឆ្នាំក្រោយមក នាងកើតអាការៈនេះម្តងទៀត ទើបទៅរកគ្រូពេទ្យហើយរោមទាំងនោះត្រូវបានយកចេញជាថ្មីម្តងទៀត។
វេជ្ជបណ្ឌិត Khrystyna Zhurakivska ជាអ្នកស្រាវជ្រាវផ្នែកសុខភាពមាត់ធ្មេញនៃសាកលវិទ្យាល័យ Foggia បាននិយាយថា ស្រ្តីខាងលើអាចនឹងមានរោមដុះឡើងវិញ ដូចនេះហើយមានតែបន្តការប្រើប្រាស់ថ្នាំពន្យាកំណើតដើម្បីកាត់បន្ថយនៅអាការៈរបស់នាង ពីព្រោះមិនទាន់ការព្យាបាលឲ្យជាសម្រាប់ជំងឺ PCOS នេះទេ។
គួរបញ្ជាក់ថាក្នុងប្រវត្តិវេជ្ជសាស្រ្ត ក្រុមគ្រូពេទ្យទើបតែបានជួបជំងឺដុះរោមឬសក់ក្នុងមាត់នេះចំនួនប្រាំករណីប៉ុណ្ណោះ ដែលបូករួមទាំងករណីខាងលើកើនដល់ចំនួនប្រាំមួយករណី។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕