បើតាម Reuters បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីនឹងមិនអនុញ្ញាតឲ្យអ្នកដំណើរផ្សេងទៀតលើកប៉ាល់ទេសចរណ៍ The Westerdam ចូលប្រទេសខ្លួនទៀតនោះទេ ហើយក៏មិនអនុញ្ញាតឲ្យកប៉ាល់ទេសចណ៍ណាដែលធ្លាប់ចូលចតនៅចិនចូលមកម៉ាឡេស៊ីដែរ។
គួរបញ្ជាក់ថា កប៉ាល់ The Westerdam ផ្ទុកអ្នកដំណើរ និងនាវិកសរុប ២ ២៥៧ នាក់ បានចេញដំណើរពីហុងកុង នៅថ្ងៃទី១ កុម្ភៈ និងនៅលើសមុទ្រជិត ១៤ ថ្ងៃ បន្ទាប់ពីប្រទេស ៥ រួមមាន ជប៉ុន តៃវ៉ាន់ ហ្វីលីពីន កោះហ្គាម (Guam) និងថៃ បដិសេធមិនឲ្យចូលចត ដោយសារក្ដីបារម្ភខ្លាចមានអ្នកដំណើរលើកប៉ាល់ មានផ្ទុកវីរុសកូរ៉ូណាថ្មី។
អត្ថបទពាក់ព័ន្ធ៖ មន្ត្រីចិន៖ គ្រូពេទ្យ៦នាក់ស្លាប់ និងជាង១៧០០នាក់ឆ្លងវីរុសកូរ៉ូណាថ្មី
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕