គិតមកត្រឹមព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថានភាពសុខភាពអ្នកដំណើរលើនាវា Westerdam មានសុខភាពធម្មតា ឯលទ្ធផលតេស្តអវិជ្ជមានវីរុស COVID-19។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
គិតមកត្រឹមព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថានភាពសុខភាពអ្នកដំណើរលើនាវា Westerdam មានសុខភាពធម្មតា ឯលទ្ធផលតេស្តអវិជ្ជមានវីរុស COVID-19។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា សំណាកអ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ចំនួន ៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផលអវិជ្ជមាន COVID-19។ ចំណែកឯស្ថានភាពសុខភាពរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា មិនមានឡើងកម្តៅក្នុងខ្លួនឡើយ។
ចំពោះប្រតិបត្តិការពិនិត្យសុខភាពអ្នកដំណើរលើនាវា Westerdam ដែលក្រសួងសុខាភិបាលបានធ្វើនេះមានការសហការជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (US CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ថានទូតពាក់ព័ន្ធ និងផ្នែកផ្សេងៗទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕