វីរុសកូរ៉ូណាថ្មី ឬCOVID-19 បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ ដែលធ្វើឲ្យតម្រូវការនៃម៉ាស់មានការកើនឡើងខ្លាំង។ ដោយមូលហេតុនេះហើយធ្វើឲ្យបញ្ហាផ្សេងៗកើតឡើងពាក់ព័ន្ធទៅនឹងម៉ាស់។
វីរុសកូរ៉ូណាថ្មី ឬCOVID-19 បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ ដែលធ្វើឲ្យតម្រូវការនៃម៉ាស់មានការកើនឡើងខ្លាំង។ ដោយមូលហេតុនេះហើយធ្វើឲ្យបញ្ហាផ្សេងៗកើតឡើងពាក់ព័ន្ធទៅនឹងម៉ាស់។
នៅប្រទេសចិន អាជ្ញាធរបានពិន័យទៅលើឱសថស្ថាន Beijing Jimin Kangtai នៅទីក្រុងប៉េកាំងជាងបួនសែនដុលា្លរអាមេរិកបន្ទាប់ពីឱសថស្ថាននេះបានតំឡើងថ្លៃម៉ាស់ N95 ពីមួយប្រអប់ថ្លៃ១៤៣យ័ន (ប្រហែល ២០ដុល្លារអាមេរិក) ទៅ៨៥០យ័ន (ប្រហែល១២០ដុល្លារអាមេរិក) នៅអំឡុងពេលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី (COVID-19)។
អត្ថបទពាក់ព័ន្ធ៖ មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី?
រីឯនៅប្រទេសសិង្ហបុរីក៏មានករណីប្រហាក់ប្រហែលនេះកើតឡើងដែរ។ ក្រោយពីមានការតវ៉ាពីប្រជាជនទៅលើតម្លៃម៉ាស់ដែលដាក់លក់លើទីផ្សារ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបានចាត់វិធានការទៅលើបញ្ហានេះ ដោយមានការពិន័យជាសាច់ប្រាក់ ១០ ០០០ដុល្លារសិង្ហបុរី (ប្រហែល ៧ ០០០ដុល្លារអាមេរិក) ជាការព្រមានលើកដំបូង និងក្រោយមកទៀតក៏មានពិន័យរហូតដល់ ២០ ០០០ដុល្លារសិង្ហបុរី (ប្រហែល ១៤ ០០០ដុល្លារអាមេរិក)។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅនេះ មនុស្ស៥នាក់ត្រូវបានឃាត់ខ្លួនពីបទបោកប្រាស់ក្នុងការលក់ម៉ាស់លើបណ្តាញអ៊ីនធើណេត។ ដោយអតិថិជនបានបញ្ជាទិញ និងបង់ប្រាក់ជាមុន ប៉ុន្តែមិនបានទទួលទំនិញមកវិញនោះទេ។ សម្រាប់ការលក់បោកប្រាស់នេះគិតជាសាច់ប្រាក់សរុប ៤ ៦៩៦ដុល្លារសិង្ហបុរី (ប្រហែល ៣ ០០០ដុល្លារអាមេរិក)។
អត្ថបទពាក់ព័ន្ធ៖
កាលពីថ្ងៃ១៨ ខែកុម្ភៈកន្លងទៅនេះដែរ នៅមន្ទីរពេទ្យមួយនៃទីក្រុងកូបេ ប្រទេសជប៉ុន មានការបាត់ម៉ាស់រហូតដល់ទៅ ៦ ០០០ម៉ាស់គិតជាសាច់ប្រាក់ ៤០ ០០០យ័នជប៉ុន ដែលគិតជាដុល្លារអាមេរិកប្រហែល ៣៦០ដុល្លារ។ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីរឿងនេះ ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះ។
គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 មានជាង ៧៥ ០០០ករណី ក្នុងនោះអ្នកស្លាប់កើនជាង ២ ០០០នាក់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕