ការសិក្សានេះ គឺធ្វើឡើងដោយចែកអ្នកជំងឺជាពីរក្រុម ដោយមួយក្រុមប្រើប្រាស់ថ្នាំ Placebo (ថ្នាំដែលគេយកមកសិក្សាធ្វើតេស្តលើមនុស្សដែលគ្មានសកម្មភាពព្យាបាល) និងមួយក្រុមទៀតប្រើប្រាស់ថ្នាំថ្មីនេះដែលមានឈ្មោះថា Gefapixant (MK – 7264) រយៈពេល ១២ សប្ដាហ៍ ក្នុងកម្រិត ៧,៥ មិល្លីក្រាម ២០ មិល្លីក្រាម និង ៥០ មិល្លីក្រាម។
អត្ថបទពាក់ព័ន្ធ៖
លទ្ធផលបង្ហាញឲ្យឃើញថា ថ្នាំ Gefapixant (MK – 7264) ពិតជាអាចជួយកាត់បន្ថយរោគសញ្ញាក្អកពិតមែន។ នៅមុនពេលសិក្សា អ្នកជំងឺទាំងនោះក្អក ពី ២៤ ទៅ ២៩ ដងក្នុងមួយម៉ោង ប៉ុន្តែក្រោយពេលប្រើថ្នាំនេះ អ្នកជំងឺទាំងនោះបានកាត់បន្ថយការក្អកមកត្រឹម ១១ដងក្នុងមួយម៉ោងប៉ុណ្ណោះ។