home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នកវិទ្យាសាស្រ្តសាកល្បងជោគជ័យព្យាបាលជំងឺទឹកនោមផ្អែមលើកណ្តុរ

អ្នកវិទ្យាសាស្រ្តសាកល្បងជោគជ័យព្យាបាលជំងឺទឹកនោមផ្អែមលើកណ្តុរ

ជា​​ពន្លឺថ្មី ​​និងជោគ​ជ័យ​​ក្នុង​​ប្រវត្តិសាស្រ្ត​​នៃ​វិស័យ​វេជ្ជសាស្រ្ត​ ដែល​​ថ្មី​ៗ​នេះ អ្នក​វិទ្យាសាស្រ្ត​​បាន​ព្យាបាល​​ជំងឺ​ទឹក​នោម​ផ្អែម​​​ បាន​ដោយ​ជោគ​ជ័យ​​ទៅ​លើ​សត្វ​កណ្តុរ​​ ជា​លើក​ដំបូង​​​។

ប្រភព​ព័ត៌មាន​​អង់គ្លេស​ Daily Mail បាន​ឱ្យ​ដឹង​ថា នីតិវិធី​​ព្យាបាល​ខាង​លើ បាន​ប្រើ​ប្រាស់​​បច្ចេកទេស​​បម្លែង​កោសិកា​មនុស្ស​ ដោយ​ប្រើ​រយៈ​ពេល​៩​ខែ ទៅ​១​ឆ្នាំ ព្យាបាល​ជាដាច់​លើ​សត្វ​កណ្តុរដែល​ប្រើធ្វើការពិសោធ ហើយ​​​នេះ​ជា​ក្តី​សង្ឃឹម​​សម្រាប់​មនុស្ស​ជាតិ​រាប់​លាន​នាក់​នៅ​លើ​ពិភព​លោក ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​រ៉ាំ​រ៉ៃ​​​នេះ​។

អត្ថបទពាក់ព័ន្ធ៖

សម្រាប់​​កោសិកា​ខាង​លើ​​​មាន​ឈ្មោះ​ថា Beta Pancreatic ដែល​​បាន​បម្លែង​ដោយ​បច្ចេកទេស​វេជ្ជសាស្រ្ត​ ស្រាវជ្រាវ​​ផលិត​ឡើង​ដោយ​សាកលវិទ្យាល័យ​វេជ្ជសាស្រ្ត​​វ៉ាស៊ីងតោន សហរដ្ឋអាមេរិក។ កោសិកា​នោះ ត្រូវ​បាន​បម្លែង​ក្លាយ​​​ទៅ​ជា​អាំង​ស៊ុយ​លីន​ពិសេស​ ចាក់​បញ្ចូល​ក្នុង​​ខ្លួន​សត្វ​កណ្តុរ ហើយ​​​បាន​ព្យាបាល​ទៅ​លើ​សត្វ​កណ្តុរ(ដែល​មាន​ជំងឺ)​បាន​យ៉ាង​រហ័ស ដោយ​បម្លែង​ជាតិ​ស្ករ​ក្នុង​ឈាម (គ្លុយ​កូស)ឱ្យ​​​​ត្រឡប់​មក​សភាព​ល្អ​ធម្មតា​វិញត្រឹមតែ២សប្តាហ៍​ប្រកប​ដោយ​​​​ប្រសិទ្ធភាព​។

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី លោក​វេជ្ជបណ្ឌិត Jeffrey R. Millman ​​ជំនួយ​ការ​សាស្រ្តចារ្យ​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​ខាង​លើ បាន​លើក​ឡើង​ថា នេះ​ជា​ក្តី​សង្ឃឹម​​មែន ប៉ុន្តែ​​នីតិ​វិធី​ព្យាបាល​ទៅ​លើ​មនុស្ស​ គឺ​នឹង​​​ត្រូវការ​​​រយៈ​ពេល​យូរ ដោយ​ត្រូវ​ការ​ការ​​ឆ្លង​កាត់​​នីតិវិធី​​បន្ថែម​ និង​ច្បាស់​លាស់ ដើម្បី​ធានា​សុវត្ថិភាព។

អត្ថបទពាក់ព័ន្ធ៖

ផ្អែក​តាម​ប្រភព​ព័ត៌មាន​​អង់គ្លេស​ដដែល បាន​ឱ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម ជា​​ជំងឺ​រ៉ាំ​រ៉ៃ​ខ្លាំង​មួយ ដែល​មនុស្ស​នៅ​​ជុំ​វិញ​ពិភព​លោក ប្រមាណ​៤០០​លាន​នាក់ កំពុង​ប្រឈម​។ ​ជំងឺ​នេះ​ កន្លង​មកពុំ​ត្រូវបាន​គេ​រំពឹង​ថា​នឹង​អាច​ព្យាបាល​ជា​សះស្បើយ​បាននោះ​​ទេ​៕ ​​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា