home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

COVID-19 អាចរស់នៅបរិយាកាសខាងក្រៅបានប៉ុន្មានម៉ោង?

COVID-19 អាចរស់នៅបរិយាកាសខាងក្រៅបានប៉ុន្មានម៉ោង?

នៅ​ពេល​មាន​នរណា​ម្នាក់​ផ្ទុក COVID-19 ហើយ​បាន​ក្អក កណ្ដាស់ ទៅ​បរិយាកាស​ខាងក្រៅ ឬ​យក​ដៃ​ជូត​សម្បោរទៅ​វាស​នៅ​តាម​ជញ្ជាំង បង្កាន់ដៃ​ទ្វារ ជណ្ដើរ ពិត​ណាស់​ថា​មេរោគ​ប្រាកដជាជាប់នៅ​​ទី​នោះ។ ដូចនេះ​មាន​ចម្ងល់​ថា តើ COVID-19 នោះ​អាច​រស់នៅ​បាន​ប៉ុន្មាន​ម៉ោង?

ស្រាយ​ចម្ងល់​នេះ​ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា COVID-19 នោះ​ អាច​រស់នៅ​បរិយាកាស​ខាងក្រៅ ៣-៤ ម៉ោង ដែល​របាយការណ៍​នេះ​ទទួល​បាន​ពី​អង្គការ​សុខភាព​ពិភពលោក បើ​លើស​ពី​រយៈពេល​នេះ មេរោគ​ងាប់ហើយ។

COVID-19

ថ្លែង​ក្នុង​ឱកាស​ពិធី​បើក​វគ្គ​បណ្ដុះ​បណ្ដាល​រួម​គ្នា​រវាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា និង​ក្រសួង​សុខាភិបាល ស្ដី​ពី​ជំងឺ COVID-19 ដល់​អ្នក​សារ​ព័ត៌មាន កាល​ពី​ពេល​កន្លង​ទៅ លោក​ជំទាវ​ក៏​បាន​បង្ហាញ​ថែម​ទៀត​ថា ប្រសិនយើង​ទៅ​ប៉ះពាល់​កន្លែង​ដែល​មេរោគ​ចេញ​ពី​អ្នកផ្ទុកដូចជា​ទៅ​ប៉ះ​សំណាក​សម្បោរ ឬ​ទឹកមាត់​អ្នក​ផ្ទុក​នៅ​តាម​បង្កាន់ដៃ​ទ្វារ ជណ្ដើរ ហើយ​យក​ដៃ​ទៅ​ប៉ះពាល់​មុខ មាត់ ច្រមុះ ភ្នែក គឺ​យើង​អាច​ឆ្លង COVID-19 នេះ​បាន។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​បាន​បន្ថែម​ទៀត​ថា កន្លែង​ដែល​ផ្ទុះ​វីរុស​ភាគច្រើន​កើត​ឡើង​តាម​របៀប​នេះ ហើយ​មួយ​វិញ​ទៀត​គឺ​ប៉ះពាល់​តាម​រយៈ​ការ​ក្អក កណ្ដាស់ ចំពោះ​មុខ​ដោយ​នៅ​មិន​ឆ្ងាយ​ពី​អ្នក​ផ្ទុក។ ហេតុ​ដូច្នេះ​បាន​ជា​ក្រសួង​ណែនាំ​ឲ្យ​ប្រកាន់​ខ្ជាប់​អនាម័យ​ខ្លួន​ប្រាណ ពេល​ក្អក កណ្ដាស់ យក​ក្រដាស កន្សែង​ខ្ទប់ ឬ​បើ​គ្មាន​ត្រូវ​យក​កែង​ដៃ​ខ្ទប់ ឬ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ជាមួយសាប៊ូ អាល់កុល ជេល ព្រោះ​យើង​មិន​ដឹង​ថា​បាន​ប៉ះពាល់​ជាមួយ​អ្វី​ខ្លះ ហើយ​ត្រូវ​នៅ​ឆ្ងាយ​ពី​អ្នក​មាន​អាការៈ​ក្អក កណ្ដាស់ យ៉ាង​ហោច​ណាស់ ១ ម៉ែត្រ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត