home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ផ្ទុះជំងឺធំៗកន្លងមក សម្លាប់មនុស្ស និងខាតបង់សេដ្ឋកិច្ចប៉ុន្មាន?

ផ្ទុះជំងឺធំៗកន្លងមក សម្លាប់មនុស្ស និងខាតបង់សេដ្ឋកិច្ចប៉ុន្មាន?

ផ្ទុះជំងឺធំៗកន្លងមក សម្លាប់មនុស្ស និងខាតបង់សេដ្ឋកិច្ចប៉ុន្មាន?

កន្លង​មក​មាន​ករណី​ផ្ទុះ​ជំងឺ​ជាច្រើន និង​បាន​រីក​រាល​ដាល​ខ្លាំង​ដូច​ករណី COVID-19 ដែរ។ ក្នុង​នោះ​មិនត្រឹមតែខាតបង់​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាត់បង់​អាយុ​ជីវិត​ទៀត​ផង។ តាម​របាយការណ៍​ដែល​ក្រសួង​សុខាភិបាលកម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ចេញ ក្នុង​នោះ​ធ្លាប់​មាន​ការ​ផ្ទុះ​ជំងឺ​ធំ​ៗ ៦ លើក​មក​ហើយ ក្នុង​នោះ​មាន​ដូចជា៖

– ជំងឺ​សាសន៍​ឆ្នាំ ២០០៣ (SARS)៖ សម្លាប់​មនុស្ស ៧៧៥ នាក់ និង​បាត់បង់​សេដ្ឋកិច្ច ៥៤ ពាន់​លាន​ដុល្លារ។

– ជំងឺផ្ដាសាយ​បក្សី​ឆ្នាំ ២០០៥ (H5N1)៖ បាត់បង់​សេដ្ឋកិច្ច ១០ ពាន់​លាន​ដុល្លារ​នៅ​អាស៊ី

– ផ្ដាសាយ​សកល​ឆ្នាំ ២០០៩៖ សម្លាប់​មនុស្ស ៥៧៦ ០០០ នាក់ និង​បាត់បង់​សេដ្ឋកិច្ច ៥ ពាន់​លាន​ដុល្លារ នៃ​ឧស្សាហកម្ម​ទេសចរណ៍​មិចស៊ិកូ។

– ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិមបូព៌ា​ឆ្នាំ ២០១២ (MERS)៖ ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​ធ្លាក់​ចុះ ៤០% ក្នុង​រយៈ​ពេល​មួយ​ខែ។

– ជំងឺអេបូឡា​ឆ្នាំ ២០១៥ (Ebola)៖ សម្លាប់​មនុស្ស ១១ ៣១៥ នាក់ និង​ការ​ចំណាយ​ការ​ឆ្លើយ​តប​ជា​សកល​ចំនួន ៣.៥ ពាន់​លាន​ដុល្លារ។

– ជំងឺហ្សីកា​ឆ្នាំ ២០១៦ (Zika)៖ ចំណាយ ៣,៥ ពាន់​លាន​ដុល្លារ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក។

ចំណែក COVID-19 វិញ​មិន​ទាន់​មាន​របាយការណ៍​បូក​សរុប​ជាក់លាក់​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ឡើយ ព្រោះ​ពេលនេះ​ស្ថានភាព​ឆ្លង​រីក​រាល​ដាល​នៅ​មិន​ទាន់​ស្ងប់ ទើប​មិន​អាច​វាយ​តម្លៃ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត