home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រដ្ឋបាលខេត្ត បំភ្លឺ​ករណី​ជនជាតិ​ជប៉ុន​ហោះ​ហើរចេញ​ពី​សៀមរាប រក​ឃើញ​មាន COVID-19

រដ្ឋបាលខេត្ត បំភ្លឺ​ករណី​ជនជាតិ​ជប៉ុន​ហោះ​ហើរចេញ​ពី​សៀមរាប រក​ឃើញ​មាន COVID-19

ប៉ុន្មាន​នាទី​មុន​នេះ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ចេញ​សេចក្តី​បញ្ជាក់​ពី​ករណី​ជន​ជាតិ​ជប៉ុន ដែល​សារព័ត៌មាន​វៀតណាម​ចុះ​ផ្សាយ​ថា មាន​ផ្ទុក COVID-19 បន្ទាប់​ពី​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ព្រលាន​យន្តហោះខេត្ត​សៀមរាប ទៅ​វៀតណាម មុន​បន្តដំណើរ​​ទៅ​ជប៉ុន។ រដ្ឋបាល​ខេត្ត​សៀមរាប បញ្ជាក់​ថា ខាង​ភាគី​ជប៉ុន​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​ចំពោះ​ជន​ជាតិ​ជប៉ុន​រូប​នោះ​ថា កើត​ជំងឺ COVID-19 នៅឡើយ។

ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បាន​បញ្ជាក់​ថា ជនជាតិ​ជប៉ុន​រូប​នេះ គឺ​​ជា​អ្នក​រស់​នៅ និង​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​សៀមរាប មិន​មែន​មក​ដំណើរ​កម្សាន្ត​លក្ខណៈ​ទេសចរណ៍​នោះ​ទេ។ អាជ្ញាធរ​ខេត្ត​បាន​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ ដោយ​បាន​សហការ​ជាមួយ​នឹង​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្ត​សៀមរាប មន្ទីរ និង​ក្រសួង​សុខាភិបាល។

តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​ខេត្ត និង​ភាគី​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្ត​បាន​បញ្ជាក់​ថា មុន​ចេញ​ដំណើរ​ការ​ពិនិត្យ​សុខភាព​ជនជាតិ​ជប៉ុន​រូប​នេះ​ពុំ​មាន​រោគ​សញ្ញា​កើត​ជំងឺ COVID-19 នោះ​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត