home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ហេតុអីពាក់​ម៉ាស​តែមួយ​មុខ មិន​អាចការពារ​វីរុស COVID-19​ បាន?

ហេតុអីពាក់​ម៉ាស​តែមួយ​មុខ មិន​អាចការពារ​វីរុស COVID-19​ បាន?

មនុស្ស​ជា​ច្រើន​បាន​ពាក់​ម៉ាស ដើម្បី​ជា​វិធាន​ការ​មួយ​ទប់​ស្កាត់​ការ​ឆ្លងវីរុស COVID-19 ​ដែល​កំពុង​រាត​ត្បាត​យ៉ាង​សកម្ម​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​តែ​គ្រាន់​តែ​ពាក់​ម៉ាស​មួយ​មុខ​អាច​ចៀសផុត​ពី​ការ​ឆ្លង​វីរុស COVID-19 បាន​ទេ។

តាម​ការ​បង្ហោះ​ផ្សាយ​វីដេអូ​អប់រំ​ខ្លី​របស់នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC) ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​បង្ការ​ជំងឺ​ COVID-19 ​ដោយ​ការ​ពាក់​ម៉ាស​តែមួយ​មុខ​មិន​អាច​ការពារ​សុខភាព​យើង​​ពី​ការ​ឆ្លង​វីរុស​បាន​ទាំង​ស្រុង​នោះ​ទេ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ដើម្បី​បង្ការ​ជំងឺ​COVID-19 ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ការ​លាង​ដៃ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់។​

ការ​លាង​ដៃ​រួម​មាន​៖

– លាង​ដៃ​ជា​មួយ​សា​ប៊ូ និង​ទឹក​ឲ្យ​បាន​៤០​វិនាទី
– លាង​ដៃ​ជាមួយ​អាល់​កុល ឬ​លាង​ដៃ​ជាមួយ​ជេល​ឲ្យបាន​ញឹកញាប់។

សូមអញ្ជេីញទស្សនាវីដេអូអប់រំខ្លីរបស់ក្រសួងសុខាភិបាល​បរទេស​ ដែលបង្ហាញថា​ការលាងដៃមានសារ:សំខាន់ណាស់​ ដេីម្បីបង្ការជំងឺ​ឆ្លងនានា​ ក្នុងនោះរួមទាំង​មេរោគ​ COVID-19 ការពាក់ម៉ាស់តែមួយមុខមិនអាចការពារជំងឺទេ​ និងធ្វេសប្រហែស ហេីយបង្កគ្រោះថ្នាក់បាន ។ ការលាងដៃរួមមាន​:​ លាងដៃជាមួយសាប៊ូនិងទឹក​៤០វិនាទី​ លាងដៃជាមួយអាល់កុល​ ឬ​ លាងដៃជាមួយជេល​ ដែលអាចរកបាននៅទីផ្សារ​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Posted by នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC on Thursday, March 5, 2020

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត