home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាប់ដេតពីសុខភាពអ្នកប៉ះពាល់ផ្ទាល់៤នាក់ ជាមួយជនជាតិជប៉ុនឆ្លង COVID-19

អាប់ដេតពីសុខភាពអ្នកប៉ះពាល់ផ្ទាល់៤នាក់ ជាមួយជនជាតិជប៉ុនឆ្លង COVID-19

រក​ឃើញ​មនុស្ស​៤នាក់​ដែល​បាន​ប៉ះ​ពាល់​ដោយ​​ប្រយោល​ជាមួយ​​ជនជាតិ​ជប៉ុន​មាន​ផ្ទុក​វីរុស COVID-19 កាល​ពី​ម្សិលមិញ ហើយ​អាជ្ញាធរ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក ដើម្បី​តាម​ដាន​សុខភាព និង​ការ​បង្ការ​ឆ្លង។

ថ្លែង​ប្រាប់ BTV អំពី​ស្ថានភាព​សុខភាព​របស់​មនុស្ស​៤នាក់​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​រូប​នោះ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ស្ថានភាព​សុខភាព​របស់​អ្នក​ដែល​បាន​ធ្វើការ​ផ្ទាល់​ជាមួយ​ជន​ជាតិ​ជប៉ុន​រូប​នោះ​ធម្មតា​នោះ​ទេ ដោយ​ក្នុង​ចំណោម​ទាំង​៤​នាក់​នោះ មាន​បុរស​២នាក់ ស្ត្រី​២​នាក់។

ទោះ​បី​មាន​សុខភាព​ធម្មតា​ក្តី បច្ចុប្បន្ន​អ្នក​ទាំង​៤​នាក់​នោះ​បាន​ដាក់​ឲ្យ​នៅ​​បន្ទប់​ដាច់​ដោយ​ឡែក ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ដោយ​ប្រតិបត្តិ​តាម​ស្តង់ដារ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​តម្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ ដើម្បី​តាម​ដាន​សុខភាព​។

លោក​ជំទាវ​អ្នក​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​បាន​បញ្ជាក់​ថា តាម​ការ​សាកសួ​របស់​លោក​ជំទាវ​ជាមួយ​មនុស្ស​ទាំង​៤​នាក់​នោះ ជនជាតិ​ជប៉ុន​ខាង​លើ​បាន​អនុវត្ត​ការ​រក្សា​អនាម័យ ថែរក្សា​សុខភាព​បាន​ល្អ ដោយ​ឲ្យ​បុគ្គលិក​លាង​សម្អាត​ដៃ ពាក់​ម៉ាស​នៅ​កន្លែង​ធ្វើការ។ អ្វី​ដែល​គួរ​ឲ្យ​កោត​សរសើរ​នោះ នៅ​ពេល​ដែល​ជន​ជាតិ​ជប៉ុន​រូប​នេះ​មាន​អាការៈ​មិន​ស្រួល បាន​ឲ្យ​បុគ្គលិក​នៅ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​គាត់​ប្រមាណ ១ម៉ែត។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត