home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ៊ីស្រាអែលរកឃើញវិធីថ្មី អាចជួយឲ្យចងចាំឡើងវិញ ក្រោយដាច់សរសៃឈាមខួរក្បាល

អ៊ីស្រាអែលរកឃើញវិធីថ្មី អាចជួយឲ្យចងចាំឡើងវិញ ក្រោយដាច់សរសៃឈាមខួរក្បាល

ក្រុម​អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល បាន​អភិវឌ្ឍ​​វិធី​ថ្មី​មួយដែល​អាច​ជំរុញ​​​ខួរ​ក្បាល​​ឱ្យ​ចង​ចាំ​ឡើង​វិញ ដែល​​​វិធី​នេះ​​អាច​ជួយ​ព្យាបាល​ដល់​​​ខួរ​ក្បាល​ដែល​ខូច​​របួស​ដោយ​សារ​​បញ្ហា​​ផ្សេង​ៗ ពិសេស​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។

វិធី​ថ្មីដែល​ស្រាវជ្រាវ​ឡើង​ដោយក្រុម​ការងារ​សាកលវិទ្យាល័យ Tel Aviv នៃ​ប្រទេស​អ៊ីស្រាអែល សហការ​ជា​មួយ​វិទ្យាសា្ថន​វិទ្យាសាស្រ្ត​ Weizmann គឺ​ការ​យក​ក្លិន​​​នៃ​វត្ថុ​ពាក់​ព័ន្ធ​​ ដែល​អ្នក​ជំងឺ​ធ្លាប់​ជួប បញ្ចូល​​តាម​ច្រមុះ​ម្ខាង នៅ​អំឡុង​ពេល​គេង ឱ្យ​ជ្រាប​ទៅ​ដល់​ខួរ​ក្បាល។ បន្ទាប់​មក ​​​​ក្រុម​អ្នក​វិទ្យាសាស្រ្ត​អាច​ជំរុញ​ប្រតិកម្ម​ ឱ្យ​កោសិកា​ខួរ​ក្បាល​ម្ខាង​ ចាំ​នូវ​រឿង​ហេតុ​​ព្រឹត្តិការណ៍​សំខាន់​ៗ​ជាក់​លាក់​ឡើង​វិញ។

ការ​រក​ឃើញ​នេះ ក្រោយ​ពេល​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​រំលឹក​ខួរ​ក្បាល​ដោយ​ប្រើ​ពាក្យ​ដែល​អ្នក​ជំងឺ​ធ្លាប់​ឮ គឺ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​បែរ​ជា​មាន​ប្រសិទ្ធភាព​លើ​ឃាន​វិញ្ញាណ(ដឹង​ក្លិន​តាម​ច្រមុះ) ​វិញ។

សម្រាប់​ការ​រក​ឃើញ​ថ្មី​នេះ អ្នក​វិទ្យាសាស្រ្ត​រំពឹង​ថា នឹង​អាច​ជួយ​ដល់​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​ចង​ចាំ ឱ្យ​ត្រឡប់​មក​ស្ថានការណ៍​ប្រសើរ​វិញ។ ម្យ៉ាងទៀត​ វិធី​នេះក៏​ត្រូវ​អ្នកស្រាវជ្រាវ​រំពឹង​ថា នឹង​អាច​ជួយ​ឱ្យ​ខួរ​ក្បាល ដែល​រង​បញ្ហា​ខូច​​ របួស​ដោយ​សារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល អាច​ជា​ត្រឡប់​មក​ស្ថានភាព​ដើម​វិញ​បាន​ផង​ដែរ។ ​​​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា