home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នកប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនទាំង៤០នាក់ នឹងធ្វើតេស្ត COVID-19

អ្នកប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនទាំង៤០នាក់ នឹងធ្វើតេស្ត COVID-19

ក្រោយ​រក​ឃើញ​លទ្ធផល​វិជ្ជមាន COVID-19 លើ​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​ជន​ជាតិ​ជប៉ុន ក្រសួង​សុខាភិបាល នឹង​ធ្វើ​តេស្ត​លើ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ទាំង​៤០​នាក់​នោះ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ក្នុង​សន្និសីទ​សារព័ត៌មាន​ល្ងាច​នេះ។

ក្រៅ​ពី​ធ្វើ​តេស្តសំណាក​លើ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​ជន​ជាតិ​ជប៉ុន​ដែល​មាន​ផ្ទុក​វីរុស COVID-19 ក្រសួង​ក៏​បាន​រក​អ្នក​ពាក់​ព័ន្ធ​ជាមួយ​បុរស​ជន​ជាតិ​ខ្មែរ វ័យ​៣៨​ឆ្នាំ មាន​តេស្តវិជ្ជមាន COVID-19 ដែល​ក្នុង​នោះ​មាន ប្រពន្ធ និង​ប្អូន​ថ្លៃ សរុប​ទាំង​អស់ ៤នាក់។ លោកជំទាវ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន​​ក្រុម​​គ្រួសារ​​របស់​​បុរស​​មាន​ផ្ទុក COVID-19 ​ទាំង៤នាក់នោះ ​កំពុង​​តែ​​នៅ​​ដាច់​​ដោយ​ឡែក​ក្នុង​មន្ទីរពេទ្យ​បង្អែក ខេត្ត​សៀមរាប ដើម្បី​តាម​ដាន​សុខភាព។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត