home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

វីធី​បង្ការ​វីរុស COVID-19 សម្រាប់​អ្នកបើក​តាក់សុី និង​រុឺម៉ក​កង់បី

វីធី​បង្ការ​វីរុស COVID-19 សម្រាប់​អ្នកបើក​តាក់សុី និង​រុឺម៉ក​កង់បី

វីរុស COVID-19 កំពុង​រាតត្បាត​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​លោក ហើយ​វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​លឿន​បំផុត​។ មនុស្ស​មួយ​ចំនួន​មាន​មុខ​របរ​ដែល​អាច​ប្រឈម​នៃ​ការ​ឆ្លង​វីរុស​នេះ​ជាង​គេ​ដូច​ជា បុគ្គលិក​ទទួល​ភ្ញៀវ អ្នក​បើក​បរ​រថយន្ត​ជួល តាក់​សុី ​ឬ​អ្នក​រត់​កង់​បី​ជា​ដើម។ ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ចេញ​សេច​ក្តី​ណែ​នាំ​ស្តី​ពី​វិធាន​ការ​ទប់​ស្កាត់​វីរុស COVID-19 សម្រាប់​អ្នក​បើក​បរ​តាក់​សុី ​ឬរុឺ​ម៉ក​កង់បី។

សេចក្តី​ណែនាំ​ពី​វិធាន​ការ​សម្រាប់​អ្នក​បើក​តាក់​សុី ​ឬរុឺ​ម៉ក​កង់​បី​មាន​ដូច​ខាង​ក្រោម៖

១.គ្រប់​គ្រង​អនាម័យ​រថយន្ត​ទេសចរណ៍

– រក្សា​អនាម័យ​កន្លែង​ផ្តល់​សេវា​ឲ្យ​បាន​ស្អាត​ជានិច្ច​ដូចជា កន្លែង​លក់​សំបុត្រ បន្ទប់​ទឹក បន្ទប់​ទទួល​ទាន​អាហារ។

-រក្សា​អនាម័យ​យានយន្ត​ទេសចរណ៍​ឲ្យ​បាន​ស្អាត ពិសេស​កន្លែង​ដែល​ភ្ញៀវ​ប៉ះ​ពាល់​ច្រើន​ដូច​ជា បង្កាន់​ដៃ ទ្រនាប់​ពូក​កៅអី និង​កញ្ចក់​ឆ្លុះ​មុខ​ជាដើម។

-ធ្វើ​ការ​ណែនាំ​អ្នក​បើកបរ​ឲ្យ​ប្រើប្រាស់​ទឹក​អាល់កុល​លាងដៃ និង​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ។

សូមបញ្ជាក់ថា រាល់ការ​សម្អាត​អនាម័យ​នានា​ត្រូវ​ប្រើ​សាប៊ូ ឬ​ទឹក​អាល់កុល​ឲ្យ​បាន​ត្រឹមត្រូវ។

២.ការ​គ្រប់​គ្រង​បុគ្គលិក និង​អ្នក​បើកបរ

-អ្នក​គ្រប់​គ្រង​អាជីវកម្ម​ត្រូវ​ចែក​រំលែក​ព័ត៌​មាន​ពី​វិធាន​ការ​ទប់ស្កាត់ និង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​នេះ ទៅ​ដល់​បុគ្គ​លិក។

-ត្រូវ​ពិនិត្យ​សុខភាព​បុគ្គលិក​ដែល​ប្រចាំ​ការ​នៅ​កន្លែង​ទី​សាធារណៈ​ជា​ប្រចាំ។

– ផ្តល់​ព័ត៌​មាន​ផ្សេងៗ​ដល់់​បុគ្គលិក នៅ​ពេល​ដែល​ឃើញ​បុគ្គលិក​មាន​រោគ​សញ្ញា​ដូចជា គ្រុន​ក្តៅក្អក កណ្តាស់ រលាក​បំពង់ក ឬ​ពិបាក​ដកដង្ហើម​ជាដើម។

– បើ​សិន​សង្ស័យ​ថា​បុគ្គលិក​ណា​មាន​រោគ​សញ្ញា​នៃវីរុស COVID-19​ ត្រូវ​ជូន​ដំណឹង​ដល់​ផ្នែក​ធនធាន​មនុស្ស ហើយ​ផ្តល់​ថ្ងៃ​សម្រាក​ព្យាបាល។

៣.ការ​គ្រប់គ្រង​ការ​ផ្តល់​សេវាកម្ម​ធ្វើ​ដំណើរ

-ត្រូវ​ផ្តល់​ម៉ាស​ដល់​ភ្ញៀវ​អ្នកដំណើរ ដែល​មាន​អាការៈ ក្អក ពិបាក​ដក​ដង្ហើម

-ត្រូវ​ត្រៀម​ជាស្រេច​នូវ​ម៉ាស់​ និង​ទឹក​លាងដៃ​ដើម្បី​ការ​ពារ​ការ​ឆ្លងវីរុស COVID-19​។

ទស្សនា​វីដេអូ ណែនាំ​ពី​វិធានការ​បង្ការ​ការ​ចម្លង​ជំងឺ COVID-19 សម្រាប់​​អ្នក​ប្រកប​របរ​បើក​តាក់សុី និង​រុឺម៉ក​កង់បី

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត