home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មានការផ្សព្វផ្សាយថា គ្រូពេទ្យខ្មែរម្នាក់បម្រើការងារនៅវៀតណាមមានវិជ្ជមាន COVID-19

មានការផ្សព្វផ្សាយថា គ្រូពេទ្យខ្មែរម្នាក់បម្រើការងារនៅវៀតណាមមានវិជ្ជមាន COVID-19

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ (CDC) បាន​បង្ហោះ​ព័ត៌មាន​នៅ​លើ​ហ្វេសប៊ុក​ផេកផ្លូវការ​ថា មាន​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​អំពី​គ្រូពេទ្យ​ខ្មែរ​ម្នាក់​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ហាណូយ ក្រោយ​រក​ឃើញ​មាន​​ផ្ទុក​វីរុស ​ COVID-19 ​។

តាម​ការ​ផ្សាយ​នោះ​បញ្ជាក់​ថា លោក​គឺ​ជាវេជ្ជបណ្ឌិត​ខ្មែរ​បម្រើ​ការងារ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម មាន​ឯកទេស​ខាង​ជំងឺ​ត្រចៀក​ ច្រមុះ​ បំពង់ក​ គាត់​បាន​ព្យាបាល​អ្នក​ជំងឺ​ដែល​បាន​បញ្ជាក់​ថា មាន​វិជ្ជមាន​ COVID-19 គាត់​តម្រូវ​ឲ្យ​ដាក់​ដោយ​ឡែក​នៅ​មន្ទីរពេទ្យ​ទីក្រុង​ហាណូយ។

ទាក់ទង​បញ្ហា​នេះ​ក្រុម​ការងារ Hello គ្រូពេទ្យ​ មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​នោះ​ទេ ដោយ​ទូរស័ព្ទ​តេ​ចូល តែ​ពុំ​មាន​អ្នក​លើក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត