home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

WHO ​ប្រាប់​ពីក្រុមមនុស្ស៣ប្រភេទ​ ​​ងាយ​​រង​ការ​ឆ្លង​ COVID-19 បំផុត

WHO ​ប្រាប់​ពីក្រុមមនុស្ស៣ប្រភេទ​ ​​ងាយ​​រង​ការ​ឆ្លង​ COVID-19 បំផុត

មនុស្ស​ជាង១០​មុឺន​នាក់ ​ក្នុង​ប្រមាណ ​១០០ ប្រទេស ​លើ​ពិភពលោក​នេះ បានឆ្លងវីរុស COVID-19​​។ លោក​វេជ្ជ​បណ្ឌិត Mike Ryan នាយក​ប្រតិបត្តិ​ កម្មវិធី​សុខ​ភាព​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ​បាន​មាន​ប្រសាសន៍​ថា មាន​មនុស្ស ៣ប្រភេទ ​ដែល​ងាយ​រងគ្រោះ​ដោយ​សារ​វីរុស COVID-19 នៅ​ក្នុង​សហគមន៍។

ទី១៖ មនុស្ស​ចាស់

ទី២៖ មនុស្ស​មានជំងឺប្រចាំកាយ

ទី៣​៖ មនុស្ស​ដែល​មាន​ជំងឺមហារីក​ព្យាបាល​ដោយ​គីមី (Chemotherapy)។

លោក​បាន​បញ្ជាក់ថា វា​គឺ​ជា​កាត្វ​កិច្ច​របស់​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​អ្វី​តាម​ដែល​ទៅ​រួច ដើម្បី​ការពារ​មនុស្សទាំង​អស់​នោះ​ឲ្យ​មាន​សុវត្ថិភាព។

គិត​មក​ដល់​ថ្ងៃទី១០ ខែមីនានេះ វីរុស COVID-19 បាន​ចម្លង​ទៅ​មនុស្ស​ប្រមាណ​ ១១៣.៥៨៩ នាក់ ស្លាប់ប្រមាណ ៤.០០៧នាក់ និងជាសះស្បើយប្រមាណ ៦៣.៦៦៣ នាក់ នៅក្នុងប្រទេសចំនួន ១១៤ លើពិភពលោក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត