home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នក​ជំងឺលើសឈាម ប្រឈមស្លាប់​ដោយ​វីរុស​ Covid-19 ខ្លាំង​ជាង​គេ

អ្នក​ជំងឺលើសឈាម ប្រឈមស្លាប់​ដោយ​វីរុស​ Covid-19 ខ្លាំង​ជាង​គេ

ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ពិសេស​អ៊ំៗ​ចាស់ៗ ព្រោះ​គ្រូពេទ្យ​ចិន​នៅ​អ៊ូហាន អះអាង​ថា អ្នក​ជំងឺ​លើស​ឈាម ប្រឈម​ហានិភ័យ​ស្លាប់​ដោយ​សារ​វីរុស Covid-19 ជា​ងអ្នក​ជំងឺ​ផ្សេង​ៗ។

គ្រូពេទ្យ​ចិន ជំនាញ​ព្យាបាល​អ្នក​ជំងឺ Covid-19 ដែល​ចូល​រួម​ក្នុង​យុទ្ធនាការ​ព្យាបាល​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មករា ឲ្យដឹង​ថា អ្នក​មាន​ជំងឺ​លើស​ឈាម អាច​នឹង​ប្រឈម​ហានិភ័យ​ស្លាប់ ខ្ពស់ជា​ក្រុម​អ្នក​ជំងឺ​ផ្សេងៗ​ទាំង​អស់។

បើ​ទោះ​ការ​ស្រាវជ្រាវ​ផ្សេងៗ នៅ​មិនទាន់​​ចេញ​ផ្សាយ​សាធារណៈ​នៅ​ឡើយ​ក្តី ប៉ុន្តែ​វេជ្ជ​បណ្ឌិត Du Bin អ្នក​ឯក​ទេស​ព្យាបាល​ជាន់​ខ្ពស់ នៃ​សាលា​វេជ្ជសាស្ត្រ Peking Union Medical College Hospital ក្រុង​ប៉េកាំង ដែល​ពេល​នេះ​កំពុង​ព្យាបាល​អ្នក​ជំងឺក្នុង​ទីក្រុង​អ៊ូហាន កត់​សំគាល់​ឃើញ​ថា អ្នក​មាន​ជំងឺ​លើស​ឈាម នៅ​ពេល​ឆ្លង​វីរុស Covid-19 អាច​នឹង​ធ្លាប់​ខ្លួនឈឺ​ធ្ងន់​ធ្ងរ និង​ស្លាប់ ក្នុងអត្រា​ខ្ពស់​ខ្លាំង ជាង​អ្នក​មាន​ជំងឺ​ផ្សេងៗ។

តាម​ការ​បញ្ជាក់របស់គ្រូពេទ្យ ក្នុង​ចំណោម​អ្នក​ស្លាប់​នៅអ៊ូហាន​អំឡុង​ខែ​មករា សរុប ១៧០​នាក់ ជិត​ពាក់​កណ្តាល ជា​អ្នក​មាន​ជំងឺ​​លើស​ឈាម

អត្ថបទ​ពាក់​ព័ន្ធ៖

លោក​ថា លោក​ធ្លាប់ប្រាប់​វេជ្ជ​បណ្ឌិត​ជាច្រើន​នូវ​អ្វី​លោក​បាន​កត់​សម្គាល់ គឺ​ជំងឺ​លើស​ឈាម ជា​កត្តា​​គ្រោះ​ថ្នាក់​បំផុត​មួយ ហើយ​បើ​ទោះ​ជា​មិន​ទាន់​មាន​ការ​អះអាង​ជាក់​លាក់​ក៏​ពិត​មែន តែ​ក្រុម​គ្រូ​ពេទ្យ​ជា​ច្រើន សុទ្ធ​តែ​ជឿថា លើស​ឈាម អាច​ជា​កត្តា​សំខាន់​បំផុត នាំ​ឲ្យ​អ្នក​ឆ្លង​វីរុស ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ និង​ឈាន​ដល់​ស្លាប់​តែ​ម្តង។

ស្រប​ពេល​ដែល​វីរុស កំពុង​វាយ​ប្រហារ​ខ្លាំង​នៅ​តំបន់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ពិសេស​ប្រទេស​អ៊ីតាលី ក្រុម​គ្រូពេទ្យ​ជាច្រើន បាន​កំពុង​ពុះ​ពារ​ព្យាបាល​លើ​អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់​ធ្ងរ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង ១១ម៉ឺន​នាក់ ដែល​ឆ្លង​មេរោគ ខណៈ​ការ​យល់​ច្បាស់​ពី​មូល​ហេតុ​ជំងឺ និង​កំណត់​កត្តា​ប្រឈម​ចម្បង​ឲ្យ​បាន​ជាក់​លាក់ សុទ្ធ​តែ​ជា​គន្លឹះ​ស្នូល​សម្រាប់​ពិភពលោក​ទាំង​មូល បញ្ចប់​វិបត្តិ​ជំងឺ​ឆ្លង​ដែល​បាន​សម្លាប់​មនុស្ស​ជាង ៤ ០០០​នាក់ នៅ​ពេល​នេះ​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖

ការសិក្សា​ធំ​មួយ កំពុង​ធ្វើ​ឡើង​ជាមួយ​អ្នក​ឆ្លង​វីរុស​ក្នុង​ប្រទេស​ចិន ប្រមាណ​ជាង ១ ៥០០​នាក់ អាច​នឹង​ផ្តល់​ចម្លើយ​ឲ្យ​ក្រុម​គ្រូពេទ្យ ខណៈ​វីរុស អាច​ធ្វើ​ឲ្យ​ ៦% ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​អស់ ធ្លាក់​ខ្លួន​ធ្ងន់​ធ្ងរ​ភា្លមៗ។ វេជ្ជបណ្ឌិត Du Bin បញ្ជាក់ថា សម្រាប់​ពេល​នេះ ក្រុម​គ្រូពេទ្យ កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ចំពោះ​អ្នក​ឆ្លង​វីរុស​ដែល​មាន​ជំងឺ​​លើស​ឈាម

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សន សុភា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា