home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រដ្ឋបាល​ខេត្ត​សៀមរាប ​ច្រាន​ចោល​ព័ត៌មានលទ្ធផលតេស្តបុរស​ខ្មែរអវិជ្ជមាន COVID-19

រដ្ឋបាល​ខេត្ត​សៀមរាប ​ច្រាន​ចោល​ព័ត៌មានលទ្ធផលតេស្តបុរស​ខ្មែរអវិជ្ជមាន COVID-19

នៅ​ថ្ងៃទី១២ ខែមីនានេះ​ រដ្ឋបាល​ខេត្ត​សៀមរាប បាន​ប្រកាស​ច្រាន​ចោល​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ​បុរស​រស់នៅ​ខេត្ត​សៀមរាប ដែល​បាន​ឆ្លង​វីរុស COVID-19 ពី​ជនជាតិ​ជប៉ុន លទ្ធផល​តេស្ត​អវិជ្ជមាន​ហើយ។

បើ​តាម​របាយការណ៍​របស់​ប្រធាន​មន្ទីរ​សុខភិបាល​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ​ដែល​មាន​ផ្ទុក​វីរុស COVID-19 នៅ​តែ​វិជ្ជមាន​ដដែល ហើយ​លោក​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​នៅ​មន្ទីរពេទ្យ​ខេត្ត​នៅ​ឡើយ។ មក​ដល់​ថ្ងៃនេះ ​បុរស​​វ័យ ៣៨ឆ្នាំ​រូប​នេះ ​មាន​សុខភាព​ធម្មតា ​ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ឡើយ ហើយ​មន្រ្តី​ជំនាញ​នៅតែ​តាម​ដាន និង​ព្យាបាល​បន្ត​រហូត​ជា​សះ​ស្បើយ។

រដ្ឋបាល​ខេត្ត​សៀមរាប​ក៏​បាន​អំពាវនាវ​ដល់​សាធារណ​ជន​ទាំង​អស់​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំនិង​ចូល​រួម​ទប់​ស្កាត់​រាល់​ព័ត៌មាន​មិនពិត ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ឬ​ប្រឌិត​ព័ត៌មាន​ធ្វើ​ឲ្យ​សាធារណ​ជន​មាន​ការ​យល់​ច្រឡំ ។

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ដេត ធន្នី