home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ដឹងលទ្ធផលតេស្ត COVID-19 លើបរទេស២នាក់ ចូលទស្សនាសារមន្ទីរទួលស្លែង

ដឹងលទ្ធផលតេស្ត COVID-19 លើបរទេស២នាក់ ចូលទស្សនាសារមន្ទីរទួលស្លែង

ជនជាតិ​អង់គ្លេស​ម្នាក់ និង​ជន​ជាតិ​ចិន​ម្នាក់​មាន​កម្ដៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ ដែល​ចូល​ទៅ​ទស្សនា​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​នោះ ហើយ​ត្រូវ​ក្រសួងសុខាភិបាល​យក​សំណាក​ទៅ​ពិនិត្យ​រក COVID-19 នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ឥឡូវ​នេះ​ចេញ​លទ្ធផល​ហើយ​ ដោយ​អ្នក​ទាំង​ពីរអវិជ្ជមាន។

ក្រសួង​សុខាភិបាល​បញ្ជាក់ថា បុរស​ទាំង​២ ត្រូវ​គ្រូពេទ្យ​សន្និដ្ឋាន​ថា ជា​ករណីផ្តាសាយ​ធម្មតា ប៉ុន្តែ​បាន​ណែនាំ​ឲ្យ​បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន បើ​មាន​បញ្ហា​សុខភាព ត្រូវ​មក​ជួបពេទ្យ​វិញ។

ត្បិតជនបរទេសទាំង២ខាងលើអវិជ្ជមាន COVID-19 តែវិទ្យាស្ថានប៉ាស្ទ័របែរជារកឃើញបុរសជនជាតិបរទេស២នាក់ផ្សេងទៀត​វិជ្ជមាន COVID-19 ដោយម្នាក់ជនជាតិកាណា វ័យ ៤៩ ឆ្នាំ និងម្នាក់ទៀតជនជាតិប៊ែលហ្សិក វ័យ​៣៣​ឆ្នាំ។ អ្នក​ទាំងពី​របានរកឃើញ​នៅទីក្រុង​ភ្នំពេញ ហើយពេលនេះ​កំពុង​ដាក់​ឲ្យ​សម្រាកព្យាបាលនៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

COVID-19 COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ ដេត ធន្នី