home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កម្ពុជារកឃើញអ្នក​ផ្ទុក COVID-19 ​ពីរនាក់បន្ថែមទៀតនៅភ្នំពេញ

កម្ពុជារកឃើញអ្នក​ផ្ទុក COVID-19 ​ពីរនាក់បន្ថែមទៀតនៅភ្នំពេញ

ក្រ​សួង​សុខាភិបាលនៅ​ល្ងាចនេះបាន​ឲ្យ​ដឹងថា​ ជនជាតិកាណាដាម្នាក់ និង​ជនជាតិ​ប៊ែលហ្សិក​​ម្នាក់ បាន​រកឃើញ​ថាមាន​ផ្ទុកវីរុស COVID-19 និង​កំពុង​ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)។

ក្រ​សួងសុខាភិបាល​បានចេញ​សេចក្ដីប្រកាសព័ត៌មាន​មួយនៅ​ល្ងាច​នេះ ដោយបានអះអាងថា​ ជនបរទេស​ទាំង​២​រូប​នោះ ម្នាក់ ជាបុរសជនជាតិកាណា វ័យ ៤៩ ឆ្នាំ និង បុរសជនជាតិប៊ែលហ្សិក​ម្នាក់ទៀត វ័យ​៣៣​ឆ្នាំ។ អ្នក​ទាំងពី​ត្រូវបានរកឃើញ​នៅទីក្រុង​ភ្នំពេញ ហើយពេលនេះ​កំពុង​ដាក់​ឲ្យ​សម្រាកព្យាបាលនៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

បើតាម​​ក្រសួង​សុខាភិបាល នៅពេលនេះមន្ត្រីរបស់ខ្លួនកំពុងតាមរកអ្នកប៉ះពាល់ដោយផ្ទាល់ និង​ដោយប្រយោលជាមួយបុរស​ទាំងពីរខាងលើ។

ដោយឡែកករណីជនបរទេសពីរនាក់ទៅ​លេងនៅសារមន្ទីរទួលស្លែង និងសង្ស័យថាមានផ្ទុកវីរុសCOVID-19 នោះ ក្រសួងថា​លទ្ធផល​ធ្វើតេស្ត​អ្នកទាំងពីរមិនមាន​ផ្ទុកវីរុសនេះទេ។

COVID-19

COVID-19

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ដេត ធន្នី