home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នាយករដ្ឋមន្ត្រីអង់គ្លេស​ណែនាំស្ត្រី​មាន​ផ្ទៃពោះ​ឲ្យនៅ​ផ្ទះបីខែ បារម្ភខ្លាចឆ្លង COVID-19

នាយករដ្ឋមន្ត្រីអង់គ្លេស​ណែនាំស្ត្រី​មាន​ផ្ទៃពោះ​ឲ្យនៅ​ផ្ទះបីខែ បារម្ភខ្លាចឆ្លង COVID-19

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ណែនាំ​ឲ្យ​មនុស្ស​​អាយុ​ច្រើន​ជាង​៧០ឆ្នាំ​ មនុស្ស​​មាន​ជំងឺ​ប្រចាំ​កាយ​ និង​ស្ត្រី​មាន​ផ្ទៃពោះ​ឲ្យ​នៅ​ក្នុង​ផ្ទះ​រយៈពេល​បី​ខែ​ចាប់​ពី​ចុងសប្តាហ៍នេះដោយថាដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​ COVID-19 ដោយអះអាងថាអ្នកទាំអនេះងាយ​ប្រឈម​នឹង​វីរុសនេះ។

ទោះបីជា​ប្រធាន​វេជ្ជបណ្ឌិត​របស់​ប្រទេស​អង់គ្លេស សាស្ត្រាចារ្យ​ Chris Whitty ​ជឿ​ថា​ស្ត្រី​មាន​ផ្ទៃពោះ​មិន​គួរ​មាន​ការ​បារម្ភ​ទៅ​លើ​ការ​ចម្លង​វីរុស​នេះ​ទៅ​កាន់​ទារក​ដោយសារ​មិន​ទាន់​ភស្តុតាង​បញ្ជាក់​ថា​ទារក​អាច​ឆ្លង​វីរុស​នេះ​អំឡុងពេល​ពពោះ​ ឬ​តាម​រយៈ​ទឹក​ដោះ​ក៏​ដោយ ប៉ុន្តែ​រដ្ឋាភិបាល​បាន​បញ្ចូល​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ក្នុង​ប្រភេទ​អ្នក​ដែល​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​នេះ។

ប្រធាន​វេជ្ជ​បណ្ឌិត​ក៏​បាន​លើក​ឡើង​ទៀត​ថា​ការ​រួម​បញ្ចូល​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ក្នុង​វិធានការណ៍​នេះ​គឺ​ជា​ការ​ការពារ​ទុកមុន។ បន្ថែម​ពីនេះ​ទៀត​ រដ្ឋាភិបាល​ប្រទេស​អង់គ្លេសក៏​បាន​ណែនាំ​ឲ្យ​មនុស្ស​ពេញវ័យ​ទៅ​ចាក់​វ៉ាក់សាំង​ជំងឺផ្ដាសាយ។ ការ​ណែនាំ​នេះ​ធ្វើឡើង​ដើម្បី​កាត់​បន្ថយ​​ការ​ចេញ​ទៅ​ក្រៅ​របស់​អ្នកទាំងនោះ​​​ដែល​មាន​ហានិភ័​យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុសនេះ។

ក្នុង​ករណី​ស្ត្រីមានផ្ទៃពោះឆ្លងវីរុសCOVID-19 ​ការសិក្សាមួយ​បាន​ពន្យល់ថា​អត្រាឆ្លងពីម្ដាយទៅទារកក្នុង​ផ្ទៃគឺមិនមាន​នោះទេ​។ ការសិក្សានេះធ្វើទៅ​លើ​ម្ដាយ​ដែល​ឆ្លង​វីរុស COVID-19 ដោយ​យក​នូវ​ទឹកភ្លោះ ឈាម​ចេញ​ពី​ទងសុក សំណាក​បំពង់ក​ទារក និង​ទឹក​ដោះ​ទៅ​ធ្វើ​តេស្ដ​ និង​លទ្ធផល​ឃើញ​អវិជ្ជមាន​ទាំងអស់។ បន្ថែម​ពី​នេះ​ទៀត នៅ​ក្នុង​ការ​សិក្សា​មួយ​ផ្សេងទៀត​​បាន​យក​សុក​ពី​ម្ដាយ​ដែល​មាន​វីរុស COVID-19 និង​តេស្ដ​លើ​សុកនោះ​ឃើញ​អវិជ្ជមាន​នៃ​វីរុស​នេះដែរ។ ជារួមកាសិក្សា​លើកឡើងថា​ករណីឆ្លងពីម្ដាយទៅ​កូន​ក្នុង​ផ្ទៃមិន​ឆ្លងនោះទេ តែថា​ការ​​ឆ្លង​ពី​ម្ដាយទៅ​ទារក​ទើប​កើតគឺ​ភាគ​រយ​ច្រើន។

ចំពោះ​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ទាក់​ទង​ទៅ​នឹង​ស្ត្រី​មានផ្ទៃពោះនេះ​ អ្នកប្រើប្រាស់បណ្ដាញ​សង្គមនៅអង់គ្លេស​ថា​អាច​មាន​ផល​លំបាក​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ដោយសារ​ស្រ្តីមានផ្ទៃពោះ​​ត្រូវ​ទៅ​តាមដាន​សុខភាព​នៅ​មន្ទីរពេទ្យ​រៀងរាល់សប្ដាហ៍។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.dailymail.co.uk/news/article-8118317/Pregnant-women-told-stay-indoors-THREE-MONTHS-avoid-catching-coronavirus.html?

https://www.rcog.org.uk/globalassets/documents/guidelines/coronavirus-covid-19-infection-in-pregnancy-v2-20-03-13.pdf

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា