home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ប្រទេសទាំងនេះ សុទ្ធតែចេញវិធានការបិទការចេញចូលប្រទេសខ្លួនដោយសារ COVID-19

ប្រទេសទាំងនេះ សុទ្ធតែចេញវិធានការបិទការចេញចូលប្រទេសខ្លួនដោយសារ COVID-19

ក្រោយ​ពី​មាន​ការ​រាតត្បាត​នៃ​វីរុស COVID-19 តាម​បណ្ដា​ប្រទេស​ផ្សេងៗ​កាន់​តែ​ច្រើន​ឡើង​ ប្រទេស​មួយ​ចំនួន​បាន​ចាត់​វិធានការណ៍​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នេះ។

នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក Muhyiddin Yassin បាន​ប្រកាស​មិន​ឲ្យ​ប្រជាជន​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ និង​មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ចូល​មក​ទៅ​ប្រទេស​ខ្លួន​រយៈពេល​​ពីរ​សប្ដាហ៍​ចាប់ពី​ថ្ងៃពុធ ទី១៦ ខែមីនានេះ។ វិធានការនេះ​ចាត់​ឡើង​ដើម្បី​ធ្វើ​ការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​COVID-19

ដោយឡែក​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី៣១ ខែមីនា ជនជាតិ​ម៉ាឡេស៊ី​ទាំងអស់​ហាម​ចាក​ចេញ​ពី​ប្រទេស និង​សម្រាប់​អ្នក​ដែល​ត្រលប់​ចូល​ប្រទេស​វិញ​នឹង​ត្រូវ​ត្រួត​ពិនិត្យ​សុខភាព និង​នៅ​ដាច់ដោយឡែក​រយៈពេល​១៤ថ្ងៃ។ ការ​ជួបជុំ​ផ្សេងៗ​ដូចជា​កម្មវិធី​សាសនា កម្មវិធី​កីឡា និង​សកម្មភាព​សង្គម​ក៏​មិន​អនុញ្ញាត​ឲ្យ​ធ្វើដែរ។ បន្ថែម​ពី​នេះ​ទៀត​ កន្លែង​ទី​សក្ការៈ គ្រប់​សាលា​រៀន​ និង​ក្រុមហ៊ុន​អាជីវកម្ម​ក៏​ត្រូវ​បិទ​លើកលែង​តែ​ផ្សារ​ទំនើប ផ្សារ​លក់​ទំនិញ​ កន្លែង​ផ្គត់ផ្គង់​អគ្គិសនី កន្លែង​ផ្គត់ផ្គង់​ទឹក និង​ក្រុមហ៊ុន​ទូរស័ព្ទជាដើម។

ចំណែក​នៅអឺរ៉ុប នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ប្រធាន​ក្រុម​ប្រឹក្សាសហភាព​អឺរ៉ុប​ លោក Charles Michel បាន​ប្រកាស​បិទ​ការ​ធ្វើ​ដំណើរ​មិន​ចាំ​បាច់​ត្រូវ​ចូល​មក​កាន់​ប្រទេស​នានា​នៅសហភាព​អឺរ៉ុប​រយៈពេល​៣០​ថ្ងៃ​ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​នេះ។

ចំណែក​នៅកាណាដាឯណោះវិញ កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា​ នាយករដ្ឋមន្ត្រី​ លោក Justin Trudeau បាន​ប្រកាស​ការ​បិទ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ផ្សេងៗ​លើកលែង​តែ​សហរដ្ឋ​អាមេរិក ហើយជនជាតិ​កាណាដាត្រលប់​ចូលប្រទេសវិញ​​ត្រូវ​នៅដាច់​ដោយឡែក​រយៈពេល១៤ថ្ងៃ។

ចំណែក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Trump​ ក៏​បាន​ប្រកាសបិទការ​ធ្វើ​ដំណើរ​ពី​ប្រទេស​នានា​នៅ​ទ្វីប​អឺរ៉ុប​ចូល​មក​អាមេរិក​រ​រយៈពេល​៣០ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ ១៣​ខែ​មីនា​កន្លង​ទៅ​នេះ។ នៅ​ថ្ងៃសៅរ៍ ទី​១៤​ ខែ​មីនា សហរដ្ឋ​អាមេរិក​ក៏​បាន​បញ្ចូល​ប្រទេស​អង់គ្លេស និង​អៀរឡង់​ចូល​ទៅ​ក្នុង​វិធានការណ៍​ហាម​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក។ សាលារៀន ភោជនីយដ្ឋាន បារ និង​កន្លែង​ហាត់​ប្រាណ​ក៏​ត្រូវ​បិទ និង​ការជួបជុំ​ដែល​មាន​មនុស្ស​ច្រើន​ជាង​១០​នាក់​ក៏​មិន​អនុញ្ញាតដែរ។

ចំពោះប្រទេស​អ៊ីតាលី​វិញ​ក៏​បាន​បិទ​ប្រទេស​ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​ដែរ​កាល​ពី​ថ្ងៃ ១០​ខែមីនា​កន្លង​ទៅ​នេះ។ ​ហាង​ទំនិញ​ទាំងអស់​ក៏​ត្រូវ​បិទទ្វារ​ លើកលែងតែ​ឱសថស្ថាន និង​ហាងអាហារប៉ុណ្ណោះ​។

គិត​មក​ដល់​ថ្ងៃនេះ អត្រា​អ្នក​ឆ្លង​ទូទាំង​ពិភពលោក​មាន​ជាង ១៩៣ ០០០ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយ​មាន ៦៧ ០០០នាក់ និង​អ្នក​ស្លាប់ ៧ ៩៧៩នាក់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.channelnewsasia.com/news/asia/malaysia-bars-citizens-overseas-foreigners-entering-covid19-12543454

https://edition.cnn.com/world/live-news/coronavirus-outbreak-03-17-20-intl-hnk/h_ee96214c03e4e59c8e21ec44d9630b42

https://abcnews.go.com/US/coronavirus-live-updates-house-passes-coronavirus-pandemic-stimulus/story?id=69593951

https://www.channelnewsasia.com/news/world/coronavirus-us-europe-travel-restriction-covid-19-12529316

https://www.channelnewsasia.com/news/world/covid-19-coronavirus-all-of-italy-to-be-placed-under-lockdown-12520536

https://www.channelnewsasia.com/news/world/italy-shuts-stores-across-country-to-fight-coronavirus-12529018?cid=telegram_cna_social_28112017_cna

Canada to close borders to most non-citizens, stop ill travellers from boarding inbound flights, PM announces

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា