home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ឱ វណ្ណឌីន៖ ការធ្វើតេស្តរកវីរុស COVID-19 ទោះវិជ្ជមាន ឬអវិជ្ជមាន គ្មានគិតប្រាក់ទាំងអស់

ឱ វណ្ណឌីន៖ ការធ្វើតេស្តរកវីរុស COVID-19 ទោះវិជ្ជមាន ឬអវិជ្ជមាន គ្មានគិតប្រាក់ទាំងអស់

ការ​ធ្វើ​តេស្ត​រកវីរុស COVID-19 ទោះ​វិជ្ជមាន ឬ​អវិជ្ជមាន គ្មាន​គិត​កម្រៃ​​ទាំង​អស់ នេះ​បើ​តាម​ប្រកាស​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល នៅ​ក្នុង​សន្និសីទ​កាសែត ស្តី​ពី វឌ្ឍនភាព​នៃ​ជំងឺ COVID-19 នៅ​ព្រឹក​នេះ។

លោក​ជំទាវ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​បាន​ច្រាន​ចោល​នូវ ការ​ផ្សាយ​ថា ការ​ធ្វើ​តេស្ត COVID-19 វិជ្ជមាន​មិន​គិត​ប្រាក់ ឯ​អ្នក​មាន​លទ្ធផល​អវិជ្ជមាន COVID-19 គិត​ប្រាក់​ គឺ​មិន​ពិត​នោះ​ទេ។

លោក​ជំទាវ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ធ្វើ​តេស្ត​សរុប​ចំនួន ១.១១២ ករណី​ហើយ ទាំង​សំណាក​អ្នក​នៅ​ភ្នំពេញ និង​តាម​ខេត្ត ក្នុង​ចំណោម​នោះ រក​ឃើញ​តេស្ត​វិជ្ជមាន COVID-19 ៣៥ ករណី។ ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​តេស្ត​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ទាំង ១.១១២ ករណី​នោះ មិន​មាន​តម្រូវ​ឲ្យ​បង់​ប្រាក់​នោះ​ទេ។

ក្នុង​នោះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ថា​មុន​ពេល​ធ្វើ​តេស្ត​ទាល់តែ​ក្រុម​គ្រូពេទ្យ​ធ្វើការ​សាកសួរ និង​ពិនិត្យ​មើល​ទៅ​ឃើញ​ថា ស្ថានភាព​អ្នកជំងឺ​នោះ ត្រូវ​នឹង​និយមន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​សិន។

ប្រសិនបើ​ការ​សាកសួរ​រក​ឃើញ​ថា ធ្លាប់​បាន​ទៅ​ប្រទេស ឬ​ប៉ះពាល់​អ្នក​ផ្ទុក​ទើប ខាង​ក្រសួង​អនុញ្ញាត ប៉ុន្តែ​បើ​យើង​គ្រាន់តែ​ភ័យ​ខ្លាច​ធម្មតា គ្មាន​រោគសញ្ញា ឬ​ធ្លាប់​ប៉ះពាល់​អ្នក​មាន​អាការៈ​ក្អក កណ្ដាស់​ដែល​សង្ស័យ​ថា​មាន​ផ្ទុក COVID-19 នោះ ក្រុមគ្រូពេទ្យ​អាច​សន្និដ្ឋាន ៩០% ហើយ​ថា អវិជ្ជមាន COVID-19។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 26/03/2020
ត្រួតពិនិត្យដោយ ដេត ធន្នី