home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ថ្នាំ​ប្រឆាំង​វីរុសផ្ដាសាយ​ Avigan មានប្រសិទ្ធភាព​ព្យាបាលរោគសញ្ញាបង្កដោយ​វីរុស COVID-19

ថ្នាំ​ប្រឆាំង​វីរុសផ្ដាសាយ​ Avigan មានប្រសិទ្ធភាព​ព្យាបាលរោគសញ្ញាបង្កដោយ​វីរុស COVID-19

អ្នក​ស្រាវជ្រាវ​របស់ចិន​បាន​លើកឡើង​ថា ​ថ្នាំ​ប្រឆាំង​ជំងឺ​ផ្ដាសាយ​ Avigan (Favipiravir) ដែល​ផលិតនៅ​​ប្រទេស​ជប៉ុន​ មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 ហើយថានឹង​​ជំរុញ​ឲ្យ​មានការ​ប្រើ​ប្រាស់​ថ្នាំ​នេះ។

លោក​ Zhang Xinmin អ្នក​ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ​ការ​អភិវឌ្ឍជីវបច្ចេកវិទ្យា ​បាន​លើក​ឡើង​ក្នុង​សន្និសីទ​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អង្គារ​ ពី​ការ​រកឃើញ​នេះ។ លោកថា​ ថ្នាំនេះ​មាន​ប្រសិទ្ធ​ភាព​ប្រើប្រឆាំង​ជំងឺ​ផ្ដាសាយ​ ហើយក៏បានធ្វើការ​ព្យាបាល​សាកល្បង​ទៅ​លើ​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 ផង​ដែរ​។ លោក​ថា​ ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​រោគសញ្ញា​បង្ក​ដោយ​វីរុស COVID-19 ​​រួមទាំង​ជំងឺ​រលាកសួត និង​មិន​មាន​ផល​រំខានផ្សេង​​ទេ។

លោក Xinmin បាន​បន្ថែមទៀតថា​ ការ​ព្យាបាល​សាកល្បង​នេះ​បាន​ធ្វើឡើង​នៅ​ទីក្រុង​អ៊ូហាន​ជាមួយ​អ្នកជំងឺ ​២៤០ នាក់ និង​ទីក្រុង​ស៊ិនជិន​ជាមួយ​អ្នក​ជំងឺ​ ៨០ នាក់។ អ្នកជំងឺ​នៅ​ទីក្រុង​ស៊ិនជិន​​​តេស្ដ​ឃើញ​អវិជ្ជមានក្រោយ​​ប្រើ​ប្រាស់​ថ្នាំនេះ ៤ ថ្ងៃ​ ខណៈដែល​អ្នក​មិន​ប្រើ​ប្រាស់​ថ្នាំ​នេះ​តេស្ដ​ឃើញ​អវិជ្ជមាន​ក្នុង​រយៈពេល ​១១ ថ្ងៃ។

តាម​រូបភាព​កាំរស្មីអ៊ិច​ក៏​បាន​រកឃើញ​ថា ​អ្នក​ជំងឺ​ប្រើ​ប្រាស់​ថ្នាំ​នេះ​ ស្ថានភាព​សួត​មាន​ភាព​ប្រសើរ​ឡើង​ ៩១%​ ខណៈ​​អ្នក​មិន​ប្រើប្រាស់​ថ្នាំ​នេះ​គឺ​មាន​តួលេខ​នៅ​ត្រឹម ​៦២% ប៉ុណ្ណោះ។ ដូចនេះ​ហើយ​ទើប​លោក Xinmin ​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ Avigan នេះ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​វីរុស COVID-19។ ក្រុមហ៊ុន​ចិន​ក៏​បាន​ទទួល​​​អាជ្ញាប័ណ្ណ​ពី​ប្រទេសជប៉ុន​កាល​ពី​ខែមុន​ដើម្បី​ផលិត​ថ្នាំ​នេះដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www3.nhk.or.jp/nhkworld/en/news/20200317_48/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ គឹម កាណែល