home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កម្ពុជារកឃើញអ្នកឆ្លងជំងឺ COVID-19 បន្ថែម ១នាក់ទៀតប៉ុណ្ណោះ

កម្ពុជារកឃើញអ្នកឆ្លងជំងឺ COVID-19 បន្ថែម ១នាក់ទៀតប៉ុណ្ណោះ

នៅ​យប់នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​អំពី​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ១ករណីបន្ថែម​ទៀត តួលេខសរុបឡើងដល់ ៨៧នាក់។

តាមលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ អ្នកឆ្លង COVID-19 ករណីឆ្លងថ្មី១នាក់នោះ ជាស្ត្រីជនជាតិបារាំងអាយុ ២៨ឆ្នាំ ដែលមានកូនតូចអាយុ ៤ខែ មានតេស្តវិជ្ជមានកាលពីពេលកន្លងទៅ។ ស្ត្រី​ជន​ជាតិ​បារាំង​រូប​នេះ ជា​អ្នក​មើល​ថែទាំ​កូន ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យគន្ធបុប្ផា រាជធានី​ភ្នំពេញ ឯ​ស្វាមី​កំពុង​សម្រាក​ព្យាបាល​ជំងឺ COVID-19 នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ចំណែក​​២​​ករណី​​បន្ថែម​ទៀត​នៅ​​ខេត្ត​កំពង់ចាម និង​ខេត្ត​កោះកុង ដែល​ក្រសួង​សុខាភិបាលប្រកាស​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​រាប់​ចូល​ក្នុង​បញ្ជីឈ្មោះ​អ្នក​ឆ្លង​ជំងឺ COVID-19 កាល​ពី​ព្រឹក​មិញ​ហើយ។

អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន ៨៧នាក់ (ស្រី ២២ ប្រុស ៦៥នាក់) ក្នុង​នោះ​ជនជាតិចិន ១ នាក់ ( ជា​សះស្បើយ) អង់គ្លេស ៣ នាក់ (ជាសះស្បើយ ១នាក់) កាណាដា ១ នាក់ បែលហ្សិក ១ នាក់ បារាំង ៣៤ នាក់ ម៉ាឡេស៊ី ១២ នាក់ និងខ្មែរ ៣៥នាក់។

COVID-19

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 17/04/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត