home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នកផ្ទុកវីរុស COVID-19 នៅកម្ពុជាឡើងដល់ ៣៧ ករណី

អ្នកផ្ទុកវីរុស COVID-19 នៅកម្ពុជាឡើងដល់ ៣៧ ករណី

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​​អ្នក​ឆ្លង COVID-19 ២ ករណី​ថ្មី​បន្ថែម​ទៀត ដែល​អ្នក​ឆ្លង COVID-19 ទាំង ២ ករណី​ថ្មី​នោះ​គឺ​នៅ​ខេត្ត​ត្បូងឃ្មុំ។ សរុប​តួលេខ អ្នក​ឆ្លង COVID-19 គិត​ត្រឹម​យប់​ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ ២០២០ នេះ មាន​ចំនួន ៣៧ ករណី ប៉ុណ្ណោះ ខណៈ​ដែល​តួ​លេខ​នៅ​ក្នុង​សេចក្ដី​ប្រកាស គឺ ២ ករណី​ជនជាតិ​ម៉ាឡេស៊ី​ដែល​ក្រសួង​ប្រកាស​រួច​កាលពី​សន្និសីទ​សារព័ត៌មាន​ព្រឹកមិញ។

ក្រសួង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​អ្នក​ទាំង ២ នាក់​ផ្ទុក COVID-19 ថ្មី​នៅ​ខេត្ត​ត្បូង​ឃ្មុំ​នោះ គឺ​ស្ថិត​នៅ​ក្នុង​ចំណោមពលរដ្ឋ​ខ្មែរ ៧៩ នាក់​ដែល​ត្រឡប់មក​ពី​កម្មវិធី​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី និង​កំពុង​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្បូង​ឃ្មុំ(នៅ​ពញាក្រែក)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 26/03/2020
ត្រួតពិនិត្យដោយ ដេត ធន្នី