home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

វីរុស COVID-19 ស្ថិតនៅលើបរិយាកាស និងវត្ថុផ្សេងៗបានយូរប៉ុនណា?

វីរុស COVID-19 ស្ថិតនៅលើបរិយាកាស និងវត្ថុផ្សេងៗបានយូរប៉ុនណា?

វីរុស COVID-19​ ជា​មេរោគ​ដែល​អាច​ឆ្លង​យ៉ាង​ឆាប់​រហ័ស​បំផុត​ ដោយឆ្លងតាមតំណក់ទឹកមាត់ និងវត្ថុរាវរបស់អ្នកជំងឺ។ តើ​ធ្លាប់​ដឹង​ទេ​ថា​ វីរុស COVID-19នេះ អាច​ស្ថិត​នៅ​លើ​អាកាស ឬ​វត្ថុ​ផ្សេងៗ​បាន​រយៈ​ពេល​ប៉ុន្មាន​ម៉ោង? ប៉ុន្មាន​ថ្ងៃ?

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់វិទ្យាស្ថានជាតិសុខាភិបាលអាមេរិក វីរុស COVID-19 ឆ្លង​បាន​តាម​រយៈ​ទឹក​មាត់ ឬ​វត្ថុ​រាវ​របស់​អ្នក​ជំងឺ​ដែល​វិជ្ជមាន​វីរុស COVID-19។ នៅ​ពេល​ដែល​អ្នក​ជំងឺ​ក្អក ឬ​កណ្តាស់ ហើយ​មាន​ខ្ទាត​ដំណក់​ទឹក​មាត់​ចេញ​មក​ខាង​ក្រៅ វា​អាច​បណ្តាល​ឲ្យ​ឆ្លង​ទៅ​អ្នក​ដទៃ​ទៀត​ព្រោះ​វីរុស COVID-19 នេះ​អា​ច​រស់​នៅ​លើ​លំហ​ខ្យល់​បាន​យ៉ាង​តិច​រយៈពេល ​៣​ម៉ោង​ ហើយ​វា​អាច​រស់​នៅ​បាន​យ៉ាង​តិច ២-៣​ថ្ងៃ ចំពោះ​វត្ថុ​ដែល​ធ្វើ​ពីជ័​រ ឬ​ដែក​ដែល​មិន​ងាយ​ច្រែះ។ លើស​ពី​នេះ វីរុស COVID-19 អាច​រស់​នៅ​បាន​រយៈ​យ៉ាង​តិច​៤​ម៉ោង​នៅ​លើ​វត្ថុ​ដែល​ផលិត​ពី​ស្ពាន់​ ហើយ​វា​ក៏​មាន​សមត្ថភាព​រស់​នៅ​លើ​ក្រដាស​កាតុង​បាន​ផង​ដែរ​ក្នុង​រយៈ​ពេល​មិន​លើស​ពី​២៤ម៉ោង​ទេ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​កម្ពុជា(CDC) បាន​បញ្ចាក់​ឲ្យ​ដឹង​ថា ចំងាយ​ខ្ទាត​ទឹក​ចេញ​ពី​មុខ​របស់​មនុស្ស​យើង​ចំងាយ​បាន ​៣​ហ្វីត​ ស្មើនឹង​៩០សង់​ទី​ម៉ែត្រ ហើយ​ដំណក់​ទឹក​តូចៗ​ដែល​ខ្ទាត​ចេញ​ពី​អ្នក​ជំងឺ​ទៅ​ដល់​ទី​ណា មេរោគ​នឹង​ទៅ​ដល់​ទី​នោះ​ដូចគ្នា។ ដូចនេះ​ សូម​នៅ​ឆ្ងាយ​ពី​អ្នក​ជំងឺ​លើស​ពី​១​ម៉ែត្រ យើងនឹង​គេច​ផុត​ពី​ដំណក់​ទឹក​តូចៗ​ទាំងនោះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 17/04/2020
ត្រួតពិនិត្យដោយ គឹម កាណែល