home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់?

ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់?

ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់?

ក្រោយ COVID-19 វាយលុក ប្រជាជន​ខ្មែរ បាន​ខិតខំ​ស្វែងរក​ទិញ​ទឹក​លាង​ដៃ អាល់កុល ដើម្បី​សម្លាប់​មេរោគ តែ​ផលិតផល​អស់​ទាំង​នោះ​មាន​តម្លៃ​កាន់តែ​ថ្លៃ ហើយ​រក​ទិញ​ក៏​មិន​បាន​ទៀត​នោះ។ ស្របពេលនោះក៏មាន​សំណួរ​លើក​ឡើង​ថា តើ​ទឹក​ជូត​ក្រចក អាច​មក​យក​លាង​ដៃ​ជំនួស​អាល់កុល​បាន​អត់ ហើយ​សមាសធាតុទឹកជូតក្រចក​ក៏ស្រដៀង​នឹង​អាល់កុល​ដែរ គ្រាន់តែ​ក្លិន​ឈ្ងុយ​ជាង​តែ​ប៉ុណ្ណោះ។

ឱសថ​ការី គីម កាណែល បាន​បញ្ជាក់​ថា ទឹក​ជូត​ក្រចក​នោះ ត្បិត​តែ​មាន​ធាតុ​ផ្សំ​ពី​អាល់កុល​ក៏​ពិត​មែន តែ​មិន​អាច​ប្រើ​ជំនួស​ទឹក​លាង​ដៃ ឬ​អាល់កុល​បាន​ឡើយ។ ទឹក​ជូត​ក្រចក​មាន​ផ្សំ​អាល់កុល អាសេតូន ទឹក ប៊ុយតាណុល ហើយ​សារធាតុ​ដែល​លាង​ជម្រះ​ថ្នាំ​ក្រចក​បាន គឺ​អាសេតូន។

COVID-19

កម្រិត​ទឹក​លាង​ក្រចក​មិន​អាច​លាង​សម្អាត​ស្បែក​បាន​ឡើយ តែ​អាច​លាង​ត្រឹម​ក្រចក​នោះ ហើយ​បាន​យើង​យក​ទៅ​ប្រើ​លើ​ស្បែក​អាច​របក និង​នាំឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ ដូចនេះ​ហើយ​យើង​មិន​គួរ​យក​ទឹក​លាង​ក្រចក​នោះ​មក​ឡើយ។

ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​សម្រាប់​មាន​ពេល​គ្រប់គ្រាន់ តែ​សម្រាប់​អ្នក​ដំណើរ ឬ​ធ្វើការ​ឆ្ងាយ​ពី​បន្ទប់​ទឹក​ត្រូវ​លាង​ជេល​លាង​ដៃ ឬ​អាល់កុល ហើយ​អាល់កុល​លាង​ដៃ​ត្រូវតែ​ជា​ពពួក​អេតាណុល ទើប​ល្អ និង​មាន​សុវត្ថិភាព។

ផល​ប៉ះពាល់​ក្នុង​ទឹក​លាង​ក្រចក​ដែល​យើង​គួរតែ​ដឹង ព្រោះ​ផ្សំ​ពី​អាសេតូន ដែល​វា​មាន​ក្លិន​ក្រអូប និង​ឆួល​តិច​ៗ។ បើ​ប្រើ​ក្នុង​កម្រិត​ល្មម​មិន​ជា​បញ្ហា​ទេ តែ​បើ​ប្រើ​ច្រើន​នឹង​មាន​បញ្ហា​ដូចជា ធ្វើឲ្យ​ងងុយ​គេង មិន​ឃ្លាន​បាយ អស់​កម្លាំង។ ពិសេស​វា​អាច​ប៉ះពាល់ ដល់​ខួរក្បាល​ទៀត​ផង ប្រសិនបើ​នៅ​តែ​ប្រើ​ជា​រៀងរាល់​ថ្ងៃ ធ្វើឲ្យ​ការ​ចងចាំ​ចុះ​ខ្សោយ និង​ភ្លេចភ្លាំង​ច្រើន។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 17/04/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត