home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មានភារកិច្ចមើលថែទាំកូន ទើបស្រ្តីជាម្ដាយទារក ៤ ខែ ឆ្លង COVID-19 ដែរ!

មានភារកិច្ចមើលថែទាំកូន ទើបស្រ្តីជាម្ដាយទារក ៤ ខែ ឆ្លង COVID-19 ដែរ!

កាលពី​យប់មិញ​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង COVID-19 ១ ករណី​បន្ថែម​ទៀត ធ្វើឲ្យ​ចំនួន​អ្នក​ឆ្លងកើន​ដល់ ៨៧ ករណី​ហើយ។ ការ​ឆ្លង COVID-19 របស់​ម្ដាយ​ទារក​អាយុ ៤ ខែ ក៏​ព្រោះតែ​ត្រូវ​មើល​ថែ​រក្សា​កូន ដែល​ផ្ទុក​ COVID-19 រហូត​ឆ្លង​ទៅ​ដល់​ខ្លួនឯង។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​ដែល​ទើប​ឆ្លង​នោះ​ជា​ជនជាតិ​បារាំង មាន​អាយុ ២៨ ឆ្នាំ និង​បាន​នៅ​មើល​ថែ​ទាំ​កូន​អាយុ ៤ ខែ ផ្ទុក COVID-19 ដែរ​នោះ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា។

ចំណែក​ស្វាមី​ជនជាតិ​បារាំង អាយុ ៣៥ ឆ្នាំ ដែល​បាន​ប្រកាស​តេស្ត​វិជ្ជមាន​កាលពី​ថ្ងៃ ១៥ ខែ មីនា កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 17/04/2020
ត្រួតពិនិត្យដោយ ដេត ធន្នី