home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

បុរសអាមេរិកម្នាក់ស្លាប់ ប្រពន្ធសង្គ្រោះបន្ទាន់ ក្រោយប្រើថ្នាំក្លរ៉ូគីន ព្យាបាល COVID-19 ខ្លួនឯង

បុរសអាមេរិកម្នាក់ស្លាប់ ប្រពន្ធសង្គ្រោះបន្ទាន់ ក្រោយប្រើថ្នាំក្លរ៉ូគីន ព្យាបាល COVID-19 ខ្លួនឯង

បុរសជនជាតិអាមេរិកម្នាក់​បាន​ស្លាប់ និង​ស្រ្តី​ម្នាក់ទៀត​កំពុងសង្គ្រោះបន្ទាន់​បន្ទាប់ពី​អ្នកទាំងពីរបាន​ប្រើ​ថ្នាំក្លរ៉ូគីន ផូស្វាត (chloroquine phosphate) ដោយទំនងចង់ព្យាបាលជំងឺបង្ក​ដោយ​វីរុស​កូរ៉ណាថ្មី​ដោយ​ខ្លួន​ឯង។

ចំពោះថ្នាំក្លរ៉ូគីន នេះ លោក​ប្រធានាធិបតីដូណាល់ត្រាំ ធ្លាប់​លើកឡើងថា​ទំនងជាអាចព្យាបាល​ជំងឺបង្កដោយវីរុស COVID-19 បាន ប៉ុន្តែ​តាមពិតទៅ​ថ្នាំប្រភេទនេះ​មិនទទួលបាន​ការអនុញ្ញាតឲ្យ​ប្រើសម្រាប់ព្យាបាលអ្នកឆ្លងវីរុស COVID-19 ពីស្ថានប័នម្ហូបអាហារ និងសថរបស់អាមេរិក​ (FDA)នោះទេ។ FDA បាន​អនុញ្ញាតឲ្យ​ប្រើថ្នាំនេះ​តែលើ​ប្រភេទជំងឺ​ដូចជា​ប្រព័ន្ធភាពស៊ាំប្រឆាំងនឹង​ខ្លួន​ឯង និង​ជំងឺ​រលាកសន្លាក់រុាំរ៉ៃ​បង្ក​មកពី​ប្រព័ន្ធភាពស៊ាំប្រឆាំងនឹង​ខ្លួន​ឯង និង​ពេល​ខ្លះគេប្រើថ្នាំប្រភេទ​នេះ​សម្អាតអាងចិញ្ចឹម​ត្រី។

បុរសស្ត្រីទាំងពីខាងលើជា​ប្តីប្រ​ពន្ធនឹង​គ្នាមាន​វ័យ​ខ្ទស់​៦០​ឆ្នាំ។ មន្ត្រីសុខាភិបាលនិយាយថា៖ «​អ្នកទាំងពីរបានលេបថ្នាំនេះ ប្រហែលជា​៣០នាទី រួចមកក៏មាន​ប្រតិកម្ម ហើយត្រូវ​បញ្ជូន​មក​កាន់មន្ទីរពេទ្យ…យើង​ដឹងថា​ពល​រដ្ឋជាច្រើនបាន​សាកល្បង​រកវិធីព្យាបាលជំងឺពីការ​ឆ្លងវីរុស COVID-19 នេះ ដោយខ្លួន​ឯង ប៉ុន្តែការព្យាបាលដោយខ្លួនឯងគឺអាចទៅរួចនោះទេ»។

គួរបញ្ជាក់ថាគិតមក​ដល់ថ្ងៃនេះ នៅសហរដ្ឋអាមេរិក​មានអ្នក​ឆ្លងវីរុស COVID-19 ចំនួន​៤៣ ៨៤៧ករណី ស្លាប់ចំនួន​៥៥៧​នាក់ និង​ជាសះស្បើយ​ចំនួន​៨​នាក់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://edition.cnn.com/2020/03/23/health/arizona-coronavirus-chloroquine-death/index.html

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ គឹម កាណែល