home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

លម្អិតករណីជនជាតិស៊ុយអែត សុំវិញ្ញាបនបត្រ​បញ្ជាក់​សុខភាព តែរកឃើញវិជ្ជមាន COVID-19

លម្អិតករណីជនជាតិស៊ុយអែត សុំវិញ្ញាបនបត្រ​បញ្ជាក់​សុខភាព តែរកឃើញវិជ្ជមាន COVID-19

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ករណី​ជនជាតិ​ស៊ុយអែត​រកឃើញតេស្ត​វិជ្ជមាន COVID-19 ព្រោះ​បុរស​វ័យ ៣៨ ឆ្នាំ​រូប​នោះ​មក​សុំ​ សុំវិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ដើម្បីធ្វើដំណើរចេញពីកម្ពុជា។

អ្នក​នាំ​ពាក្យ​រូប​នោះ បាន​បន្ថែម​ទៀត​ថា បុរស​ជនជាតិ​ស៊ុយអែត​ត្រូវ​ការ​ធ្វើ​ដំណើរ​ចាកចេញ​ទៅបរទេស និង​ទាមទារ​ឲ្យមាន​​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ពី​ខាង​កម្ពុជា ទើប​មក​ស្នើ​សុំ​ពី​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ពេល​មកសុំ​​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​​បុរស​រូប​នោះ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់ ហើយ​ខាង​មន្ទីរ​ពេទ្យ​មិន​អាច​ចេញ​សំបុត្រ ថាគ្មាន COVID-19 ដោយ​មិន​បាន​ពិនិត្យ​ឡើយ ដូច្នេះ​ហើយ​ទើប​យក​សំណាក​ទៅ​ពិនិត្យ​ដោយ​ទាមទារ​ពេល​វេលា​ខ្លះ និង​ឲ្យ​រង់ចាំ​លទ្ធផល។

លោក​ជំទាវ​បាន​បន្ត​ទៀត​ថា បុរស​ស៊ុយអែត​រូប​នោះ​មិន​បាន​រង់ចាំ​លទ្ធផល​ទើប​ចាកចេញ​ទៅ មុន​ពេល​ទទួល​លទ្ធផល​វិជ្ជមាន COVID-19។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 27/03/2020
ត្រួតពិនិត្យដោយ ដេត ធន្នី