home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្រសួងពាណិជ្ជកម្ម អំពាវនាវអាជីករកុំឲ្យឡើងថ្លៃទំនិញ ពេល COVID-19 រាតត្បាត

ក្រសួងពាណិជ្ជកម្ម អំពាវនាវអាជីករកុំឲ្យឡើងថ្លៃទំនិញ ពេល COVID-19 រាតត្បាត

ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដី​អំពាវនាវ​ឲ្យ​អាជីវករ​ទាំងអស់ កុំ​ឡើង​ថ្លៃ​ទំនិញ ពេល​ប្រទេស​ជាតិ​កំពុង​ជួប​ប្រទះ​ការ​រាតត្បាត​ដោយ COVID-19។ ក្នុង​សេចក្ដី​ប្រកាស​នោះ ក្រសួង​ក៏​បាន​ស្នើ​ម្ចាស់​ហាង​ទំនិញ អាជីវករ និង​អ្នក​លក់​តាម​ប្រព័ន្ធ​អនឡាញ មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​ឡើង​ថ្លៃ​ទំនិញ ដូចជា​ម៉ាស់ អាល់កុល ជេល ឧបករណ៍​ស្ទង់​កម្ដៅ និង​គ្រឿង​ឧបភោគ បរិភោគ​ចាំបាច់ សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​លើ​ទីផ្សារ​ទូទាំង​ប្រទេស ដែល​សកម្មភាព​ទាំងនេះ​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ធ្ងន់ធ្ងរ។

ក្នុង​ស្ថានភាព​បែប​នេះ ក្រសួង​ពាណិជ្ជកម្ម សូម​អំពាវនាវ​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម៖

  • ប្រជាជន​ទាំងអស់​ត្រូវ​មាន​ភាព​ហ្នឹង​ន កុំ​ជ្រួលច្របល់ នាំឲ្យ​ជន​ឱកាស​និយម​ឆ្លៀត​ឱកាស​ពេល​នេះ
  • ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ​ត្រូវ​ប្រកាន់​ខ្ជាប់​ស្មារតី​ជាតិ​ខ្មែរ កុំ​ឆ្លៀត​ឱកាស​គេង​ចំណេញ​ហួសហេតុ​ពេក
  • ម្ចាស់​ហាង​ទំនិញ​ទាំងអស់ ត្រូវ​បិទ​ស្លាក​ជា​ប្រាក់​រៀល​លើ​មុខ​ទំនិញ

COVID-19

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 17/04/2020
ត្រួតពិនិត្យដោយ ដេត ធន្នី