តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ត្បិតកម្ពុជាមិនរកឃើញករណីឆ្លង COVID-19 ថ្មី៣ថ្ងៃជាប់គ្នា តែអ្នកនាំពាក្យថា ស្ថានភាពនៅផុយស្រួយណាស់

    ត្បិតកម្ពុជាមិនរកឃើញករណីឆ្លង COVID-19 ថ្មី៣ថ្ងៃជាប់គ្នា តែអ្នកនាំពាក្យថា ស្ថានភាពនៅផុយស្រួយណាស់

    រយៈ​ពេល​២​-៣ថ្ងៃ​ជាប់​គ្នា​មក​នេះ កម្ពុជា​មិន​មាន​ករណី​ឆ្លង COVID-19 ថ្មី​នោះ​ទេ មាន​តែ​ករណី​ជា​សះស្បើយ​ប៉ុណ្ណោះ។ ទោះ​ជា​ស្ថានភាព COVID-19 ស្រុក​យើង​បាន​ធូរស្រាល តែ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន បញ្ជាក់​ថា ស្ថានភាព​នៅ​ផុយ​ស្រួយ​ណាស់។

    “យើង​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​នៅ​ឡើយ​ទេ ព្រោះ​ទើប​តែ​២​-៣ថ្ងៃ​មិន​ទាន់​មាន​ករណី​ឆ្លង COVID-19 ថ្មី តាម​បច្ចេកទេស​គ្រាន់​តែ​ជា​ការ​បង្ហាញ​នូវ​ប្រសិទ្ធភាព​អន្តរាគមន៍​របស់​យើង​ជា​បណ្តើរៗ​ប៉ុណ្ណោះ”។ នេះ​ជា​ការ​ឆ្លើយ​តប​របស់​លោក​ជំទាវ ឱ វណ្ណឌីន នឹង​សំណួរ​របស់​ក្រុម​អ្នក​សារព័ត៌មាន។

    លោក​ជំទាវ​បាន​បន្ត​ថា យើង​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច ពិសេស​ការ​ចូលរួម​ទប់ស្កាត់​នូវ​ការ​ចម្លង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ​នៅ​តែ​ជា​ចំណុច​សំខាន់​ចាំបាច់​ជា​ទី​បំផុត។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូប​នេះ​ទទូច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ការពារ​ខ្លួន​ជា​រៀងរាល់​ថ្ងៃ មិន​មែន​យើង​រក​មិន​ឃើញ​ក្នុង​រយៈពេល​២ថ្ងៃ​នេះ​ហើយ យើង​គិត​ថា យើង​មិន​មាន​ការ​ចម្លង យើង​បន្ធូរ​ដៃ អ៊ីចឹង​​បែរ​ទៅ​ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​វីរុស COVID-19 អាច នឹង​វាយ​បក​មក​យើង​វិញ​ជា​យថាហេតុ។

    ចំពោះ​ការ​វាយ​តម្លៃ​ពី​ស្ថានភាព COVID-19 នៅ​កម្ពុជា លោក​ជំទាវ​បញ្ជាក់​ថា ក្រសួងសុខាភិបាល នឹង​វាយ​តម្លៃ​រួមគ្នា​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក តើ​ការ​រាត​ត្បាត​នូវ COVID-19 នៅ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​បែ​បណា?

    គិត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ​១១៤​ នាក់ (រាប់​ទាំង​អ្នក​ជា​សះ​ស្បើយ​​ និង​​​អ្នក​កំពុង​ព្យាបាល) ហើយចំពោះ​​​ករណី​ជា​សះ​ស្បើយ​មានចំនួន​សរុប​ ៥៣ នាក់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 06/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: