តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

WHO អបអរទិវាសុខភាពពិភពលោក ក្រោមប្រធានបទ“គាំទ្រ​គិលានុ​បដ្ឋាក​​ និងឆ្មប”

    WHO អបអរទិវាសុខភាពពិភពលោក ក្រោមប្រធានបទ“គាំទ្រ​គិលានុ​បដ្ឋាក​​ និងឆ្មប”

    នៅថ្ងៃទី០៧​ ខែមេសា ជារៀងរាល់ឆ្នាំជា ទិវាសុខភាពពិភពលោក ហើយប្រធានបទរួមឆ្នាំ២០២០នេះ គឺ “គាំទ្រ​គិលានុ​បដ្ឋាក​​ និងឆ្មប”​ ដើម្បី​ថ្លែង​អំណរ​គុណ​សម្រាប់​សេចក្តី​ក្លាហាន និង​ដំណោះ​ស្រាយ​ដើម្បី​ឆ្លើយ​តប​នឹង​វីរុស COVID-19 ។

    អង្គការសុខភាពពិភពលោក (WHO) បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកឲ្យដឹងថា គិលានុបដ្ឋាក និងឆ្មបមានចំនួនជិត៥០% នៃ​កម្លាំង​ពលកម្ម​សុខភាព​ពិភព​លោក។ គិលា​នុប​ដ្ឋាក និងឆ្មបត្រូវបានគេចាត់ទុកជាអ្នកជួរមុខដែលចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បន្ទាប់​ពី​មាន​ការ​រាតត្បាត​នូវ​វីរុស​នេះ​ជា​សកល​ក្នុង​រយៈ​ប៉ុន្មាន​ខែ​នេះ។ គិលានុបដ្ឋាក និងឆ្មប បានចូលរួមក្នុងការព្យាបាល និងប្រឹងប្រែងថែទាំអ្នកជំងឺគ្រប់រូប អស់ពី​លទ្ធភាព​រៀងៗ​ខ្លួន។

    អង្គការសុខភាពពិភពលោក បានឲ្យដឹងទៀតថា​ ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក និង​ឆ្មប​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​សម្ភារៈ​ផ្ទាល់​ខ្លួន​គ្រប់គ្រាន់​នៅ​ឡើយ​សម្រាប់​ទប់ទល់​នឹង​វីរុស COVID-19 ដូចជាឯកសណ្ឋានការពារ ហើយគិលានុបដ្ឋាក និង​ឆ្មប​ទាំងអស់​នោះ កំពុង​ប្រថុយ​ជីវិត​ផ្ទាល់ខ្លួន​ដើម្បី​ព្យាយាម​សង្គ្រោះ​អ្នក​ជំងឺជាច្រើន នៅក្នុងស្ថានភាពវឹកវរនេះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: