ក្នុងនោះដែរមានករណីលាប់ជំងឺ COVID-19 ម្នាក់ជាបុរសអាយុ ៤០ ឆ្នាំរស់នៅច្រាំងចំរះ ដោយទទួលលទ្ធផលវិជ្ជមាន COVOD-19 បន្ទាប់ពីជាសះស្បើយ ១៥ ថ្ងៃមកហើយ។
ចំណែកអ្នកជាវិញមាន ៦ នាក់ រួមមានស្រ្តីជនជាតិអង់គ្លេស អាយុ ៧៩ ឆ្នាំ ជាអ្នកដំណើររបស់នាវា Viking Cruise Journey បញ្ជូនមកព្យាបាលមន្ទីរពេទ្យរាជធានីភ្នំពេញ និងអាចចាកចេញបាន ក្រោយធ្វើតេស្តតអវិជ្ជមាន COVID-19 ២ ដង។ជនជាតិបារាំង ៥ នាក់ក្នុងនោះមានបុរស ២ នាក់ អាយុ ៦២ ឆ្នាំ ៦៣ ឆ្នាំ និងស្រ្តីអាយុ ៦៣ ឆ្នាំ ៥៩ ឆ្នាំ ៦៧ ឆ្នាំ ជាអ្នកទេសចរបារាំង ដែលសម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ និងត្រូវបានអនុញ្ញាតឲ្យចាកចេញ ក្រោយធ្វើតេស្តតអវិជ្ជមាន COVID-19 ២ ដង។
សរុបអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានចំនួន ១១៨ នាក់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល ហើយចំពោះករណីជាសះស្បើយចំនួនសរុប ៦៨ នាក់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕