តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នកឆ្លង COVID-19 ២ នាក់ព្រឹកនេះ ជា​ប្ដីប្រពន្ធនៅភ្នំពេញ

    អ្នកឆ្លង COVID-19 ២ នាក់ព្រឹកនេះ ជា​ប្ដីប្រពន្ធនៅភ្នំពេញ

    លទ្ធផល​តេស្ត​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ព្រឹក​នេះ​បាន​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មី ២ ករណី ជាប្ដីប្រពន្ធ ហើយ​បាន​ព្យាបាល​ជា​សះស្បើយ ៥ នាក់​បន្ថែម​ទៀត។ សម្រាប់​អ្នក​តេស្ត​វិជ្ជមាន មាន​ស្រ្តីជនជាតិខ្មែរ អាយុ ៤៥ ឆ្នាំ ជា​ភរិយា​បុរស​អាយុ ៤៧ ឆ្នាំ បាន​ដាក់ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​បុរស​ម្នាក់​ទៀតជាជានជាតិ​ខ្មែរ ត្រូវជា​ស្វាមី​ស្រ្តី​អាយុ ៤៥ ឆ្នាំ រស់នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយកំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម។ បុរស​រូប​នោះ​ជា​មិត្តភ័ក្តិ​បុរសជនជាតិ​ចិន ចូល​មក​កម្ពុជា​កាលពី​ថ្ងៃ ២០ មីនា ឆ្នាំ ២០២០ អ្នក​ឧស្សាហ៍​ឡើង​ចុះ​ និងក្រោយ​ពី​បាន​ចាកចេញ​ពី​កម្ពុជានៅ​ថ្ងៃទី ៣ ខែ មេសា ឆ្នាំ២០២០ ក៏បានរកឃើញ COVID-19 ដោយ​អាជ្ញាធរសុខាភិបាលចិន។ បុរសជនជាតិ​ចិន​រូប​នោះ​គឺជា​មិត្តប្រុស​នារី​វៀតណាមដែល​តេស្តវិជ្ជមាន COVID-19 ក្រសួង​បាន​ប្រកាស​កាលពីម្សិលមិញ។

    ចំពោះ​អ្នក​ជាសះស្បើយ​វិញរួម​មាន ជនជាតិ​បារាំង ២ នាក់ អាយុ ៦៣ ឆ្នាំ និង ៦៧ ឆ្នាំ ជាអ្នក​ទេសចរ​បារាំង​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបានអនុញ្ញាតឲ្យចាកចេញ ក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។ បុរស​ជនជាតិ​ខ្មែរ​អាយុ ៣៦ ឆ្នាំ ដែល​វិល​ត្រឡប់​ពី​ជប៉ុន និងស្រ្តីជនជាតិខ្មែរ​អាយុ ៣៧ ឆ្នាំ នៅ​រាជធានីភ្នំពេញ ជាអ្នក​មកពី​បារាំង និងបុរស​ជនជាតិ​ខ្មែរអាយុ ២៨ ឆ្នាំ រស់នៅភ្នំពេញ ជាអ្នក​រកស៊ី​តាម​ច្រក​ប៉ោយប៉ែត ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាព​ចាក់អង្រែក្រោម ក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។

    សរុប​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​ចំនួន ១១៧ នាក់ (រាប់​ទាំង​អ្នក​ដែល​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល) ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប​ ៦៣ នាក់។

    COVID-19

    COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 08/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: