តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នៅកម្ពុជាមានជនជាតិណាខ្លះឆ្លង COVID-19? ជាសះស្បើយប៉ុន្មាន ហើយកំពុងព្យាបាល​ប៉ុន្មាន?

    នៅកម្ពុជាមានជនជាតិណាខ្លះឆ្លង COVID-19? ជាសះស្បើយប៉ុន្មាន ហើយកំពុងព្យាបាល​ប៉ុន្មាន?

    ​ការ​រីក​រាល​ដាលវីរុស COVID-19 នៅ​កម្ពុជា​ភាគច្រើន​សុទ្ធតែ​ជា​ករណី​នាំ​ចូល​ជំងឺ COVID-19 ពី​ក្រៅ​ប្រទេស។ ចាប់​តាំង​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​ COVID-19 នៅ​កម្ពុជា ជនជាតិ​ដែល​បាន​រក​ឃើញ​ថា ​វិជ្ជមាន​វីរុស COVID-19 មាន​ចំនួន ១០​សញ្ជាតិ (រួម​ទាំង​ខ្មែរ)។

    ជនជាតិ​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ពី ​COVID-19 នៅ​កម្ពុជា​មាន ជន​ជាតិ​ចិន និង​ជន​ជាតិ​ប៊ែល​ហ្សិក ដែល​មាន​អ្នក​ជំងឺ​ COVID-19 តែ​ម្នាក់ៗ​ប៉ុណ្ណោះ​។ ក្រៅពីនោះ មានជនជាតិ​ដែល​មាន​អ្នក​ជា​សះស្បើយ​ខ្លះ និង​កំពុង​សម្រាក​ព្យាបាល​ខ្លះ​ដូចជា៖

    វៀតណាម- កំពុងព្យាបាល ១ករណី

    ឥណ្ឌូណេស៊ី- កំពុងព្យាបាល ២ករណី

    អាមេរិក- កំពុង​ព្យាបាល ២ករណី

    កាណាដា- កំពុងព្យាបាល ១ករណី

    ​ម៉ាឡេស៊ី- កំពុងព្យាបាល ៦ករណី និងជាសះស្បើយ ៧នាក់

    អង់គ្លេស- កំពុងព្យាបាល ២ករណី និងជាសះស្បើយ ៣នាក់

    បារាំង- កំពុងព្យាបាល ២១ករណី និងជាសះស្បើយ ១៩នាក់

    ខ្មែរ- កំពុងព្យាបាល ១៩ករណី និងជាសះស្បើយ ៣២នាក់។

    សូម​បញ្ជាក់​ថា គិត​មកដល់​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ២០២០​នេះ ចំនួន​ករណី​ឆ្លង​វីរុស COVID-19 សរុប​នៅ​កម្ពុជា​មាន ១១៧​ករណី ក្នុង​នោះ​មាន​អ្នក​ជាសះស្បើយ​សរុប ៦៣​នាក់​ទូ​ទាំង​ប្រទេស ឯ​ករណី​ស្លាប់​ពុំ​មាន​នោះ​ទេ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: